GDP កើនឡើងទ្វេដងក្នុងរយៈពេលដប់ឆ្នាំ កម្លាំងសេដ្ឋកិច្ចរបស់ប្រទេសចិនសម្រេចបានការលោតផ្លោះជាប្រវត្តិសាស្ត្រ
ជាង ១២០ ទ្រីលានយាន់។
ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២២ ផលិតផលសរុបក្នុងស្រុក (GDP) របស់ប្រទេសចិនបានកើនឡើងពី ៥៩,៣ ទ្រីលានយាន់ដល់ ១២១ ទ្រីលានយាន់ កំណើនប្រចាំឆ្នាំជាមធ្យមលើសពី ៦% ហើយបំប្លែងដោយផ្អែកលើអត្រាប្តូរប្រាក់ជាមធ្យមប្រចាំឆ្នាំ បរិមាណសេដ្ឋកិច្ចសរុបឈានដល់ ១៨ ទ្រីលានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់លេខ ២នៅលើពិភពលោក។ នៅឆ្នាំ២០២៣ ទំហំសេដ្ឋកិច្ចសរុបរបស់ប្រទេសចិននឹងបន្តកើនឡើងជាលំដាប់។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២០ ប្រទេសចិន គឺជាសេដ្ឋកិច្ចដ៏សំខាន់តែមួយគត់ក្នុងពិភពលោក ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន។ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ៤,៥% ។ ទំហំសេដ្ឋកិច្ចសរុបបន្តកើនឡើង និង GDP របស់មនុស្សម្នាក់ៗទទួលបានសមិទ្ធិផលថ្មី។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់ប្រទេសចិនបានកើនឡើងពី ៤៣៤៩៧ យាន់ដល់ ៨៥៦៩៨ យាន់។
ចំណែកសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងពិភពលោកកំពុងកើនឡើងជាលំដាប់ ហើយឥទ្ធិពលអន្តរជាតិរបស់ខ្លួនកាន់តែកើនឡើងជាបន្តបន្ទាប់។
ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ទំហំសេដ្ឋកិច្ចសរុបរបស់ប្រទេសចិនបានកើនឡើងពី ១២,៣% ដល់ប្រហែល ១៨% នៃសេដ្ឋកិច្ចពិភពលោកពាណិជ្ជកម្មទំនិញសរុបបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកក្នុងរយៈពេល ៦ ឆ្នាំជាប់ៗគ្នា ហើយការរួមចំណែកជាមធ្យមប្រចាំឆ្នាំរបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកលើសពី ៣០% ដែលជាក្បាលម៉ាស៊ីនដ៏ធំបំផុតសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក។
ទុនបំរុងរូបិយវត្ថុបរទេសរបស់ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខមួយក្នុងពិភពលោក។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ទុនបំរុងរូបិយវត្ថុបរទេសរបស់ចិនមានស្ថេរភាពជាង ៣ ទ្រីលានដុល្លារអាមេរិក ហើយសមតុល្យនៃទុនបំរុងរូបិយវត្ថុបរទេសនៅចុងឆ្នាំ២០២២ ឈានដល់ ៣,១ ទ្រីលានដុល្លារអាមេរិក។ ដោយផ្អែកលើសុទិដ្ឋិនិយមរយៈពេលវែងអំពីទីផ្សារចិន ស្ថាប័នហិរញ្ញវត្ថុបរទេសបន្ត "បន្ថែមទម្ងន់" ក្នុងទីផ្សារមូលបត្របំណុលចិន។ តាមទិន្នន័យពីធនាគារប្រជាជនចិនបង្ហាញថា ស្ថាប័នបរទេសជាអ្នកទិញដុលនៃមូលបត្របំណុលចិនរយៈពេល ៩ ខែជាប់ៗគ្នា ជាការទិញសុទ្ធឈានដល់ជិត ១ ទ្រីលានយាន់ចាប់ពីឆ្នាំ២០២៣មក៕
អ្នកសារព័ត៌មាន ៖ Wei Yukun
អ្នកបកប្រែ ៖ Shen Yan