កិច្ចព្រមព្រៀងវិនិយោគពហុភាគីដំបូងបង្អស់របស់ពិភពលោកដែលផ្តួចផ្តើមដោយប្រទេសចិនទទួលបានការគាំទ្រយ៉ាងទូលំទូលាយ
នៅឯក្រុមប្រឹក្សាទូទៅនៃ WTO ដែលធ្វើឡើងនាពេលថ្មីៗនេះ សមាជិក WTO ប្រមាណ ១២០ ប្រទេស ដែលរួមមានប្រទេសចិនបានប្រកាសថាអត្ថបទចុងក្រោយនៃ «កិច្ចព្រមព្រៀងសម្របសម្រួលការវិនិយោគសម្រាប់ការអភិវឌ្ឍ» បានបញ្ចប់ការត្រួតពិនិត្យផ្លូវច្បាប់ ហើយបានអំពាវនាវឱ្យសមាជិកទាំងអស់បំពេញនីតិវិធីចាំបាច់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយកិច្ចព្រមព្រៀងនេះនឹងត្រូវបានដាក់បញ្ចូលទៅក្នុងក្របខណ្ឌច្បាប់របស់ WTO ។
នៅក្នុងកិច្ចប្រជុំនោះ សមាជិក WTO ជាង ៣០ ប្រទេស ដែលរួមមានសមាជិកនៃប្រទេសអភិវឌ្ឍន៍តិចតួចដូចជា កម្ពុជា ឡាវ និងលីបេរីយ៉ា បានលើកឡើងយ៉ាងសកម្មក្នុងការឆ្លើយតប ដោយពន្យល់ពីសារៈសំខាន់នៃ «កិច្ចព្រមព្រៀងសម្របសម្រួលការវិនិយោគសម្រាប់ការអភិវឌ្ឍ» ក្នុងការធ្វើឱ្យបរិយាកាសវិនិយោគមានភាពល្អប្រសើរ ទាក់ទាញការវិនិយោគប្រកបដោយគុណភាព ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងការសម្រេចបាននូវតួនាទីសំខាន់នៃគោលដៅនៃរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សមាជិកជាទូទៅគាំទ្រការទទួលយកសន្និសីទថ្នាក់រដ្ឋមន្ត្រីរបស់ WTO លើកទី ១៣ ជាឱកាស ដើម្បីជំរុញការបញ្ចូលកិច្ចព្រមព្រៀងទៅក្នុងក្របខណ្ឌច្បាប់របស់ WTO ។
បញ្ហាសម្របសម្រួលការវិនិយោគគឺជាបញ្ហាចម្បងដំបូងដែលចិន និងសមាជិកកំពុងអភិវឌ្ឍន៍ដែលពាក់ព័ន្ធបានបង្កើត និងដឹកនាំយ៉ាងសកម្មក្នុងអង្គការ WTO ។ នៅពេលដែលកិច្ចព្រមព្រៀងត្រូវបានសម្រេចនោះ វានឹងក្លាយជាកិច្ចព្រមព្រៀងវិនិយោគពហុភាគីដំបូងគេរបស់ពិភពលោក៕
អ្នកសារព័ត៌មាន ៖ Chen Binjie
អ្នកបកប្រែ ៖ Shen Yan