ចំនួនស្ថានីយកុងតឺន័រស្វ័យប្រវត្តិប្រទេសចិនជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោក

2023-12-29 16:37:47
ប្រភព:ស៊ីនហួ

ថ្មីៗនេះ អ្នកទទួលបន្ទុកពាក់ព័ន្ធនៃក្រសួងគមនាគមន៍ និងដឹកជញ្ជូនចិនបានបញ្ជាក់ថា ចំនួនស្ថានីយកុងតឺន័រស្វ័យប្រវត្តិប្រទេសចិនជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោក។ គិតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានសាងសង់ស្ថានីយកុងតឺន័រស្វ័យប្រវត្តិចំនួន ១៨ ហើយស្ថានីយកុងតឺន័រស្វ័យប្រវត្តិចំនួន ២៧ ដែលរួមទាំងការជួសជុល កំពុងស្ថិតក្រោមការសាងសង់។ ស្ថានីយកុងតឺន័រស្វ័យប្រវត្តិស្ទាត់ជំនាញលើបច្ចេកវិទ្យាសំខាន់ៗនៃខ្សែសង្វាក់នៃការរចនានិងសំណង់ ការផលិតឧបករណ៍ ការរួមបញ្ចូលប្រព័ន្ធ និងការគ្រប់គ្រងប្រតិបត្តិការ ហើយទំហំកម្មវិធីជាទូទៅ និងកម្រិតបច្ចេកទេសនៅជួរមុខក្នុងពិភពលោក៕

អ្នកបកប្រែ ៖ Shen Yan

ចំនួនស្ថានីយកុងតឺន័រស្វ័យប្រវត្តិប្រទេសចិនជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោក