បន្ទាប់ពី ៤០ ឆ្នាំ នារីអាល់ហ្សេរីបានជួប "ម្តាយចិន" របស់នាងម្តងទៀត

2023-12-29 16:38:39
ប្រភព:ស៊ីនហួ

នៅឆ្នាំ១៩៨៤ លោកស្រី លី ជីនរ៉ុង ប្រធានគ្រូពេទ្យនៃមន្ទីរពេទ្យមាត់ធ្មេញនៃសាកលវិទ្យាល័យវ៉ូហាន ប្រទេសចិន បានទៅទ្វីបអាហ្រ្វិកក្នុងនាមជាសមាជិកក្រុមទី ១១ នៃក្រុមជំនួយវេជ្ជសាស្រ្តរបស់ប្រទេសចិន (ហ៊ូប៉េ) ទៅកាន់ប្រទេសអាល់ហ្សេរី។ នៅពេលនោះ ​នារីអាល់ហ្សេរីឈ្មោះ Firouz ដែល​ត្រូវ​សត្វលា​ខាំ​ច្រមុះ ហើយលោកស្រី លី ជីនរ៉ុង បាន​ធ្វើ​ការ​វះ​កាត់​បង្កើតឡើងវិញច្រមុះ​ថ្មី​ជា​លើក​ដំបូង​នៅទ្វីប​អាហ្វ្រិកសម្រាប់Firouz។  បន្ទាប់ពីជិត ៤០ ឆ្នាំ Firouz បានមកទីក្រុងវ៉ូហាន ប្រទេសចិន ពីប្រទេសអាល់ហ្សេរី ដើម្បីជួបជុំជាមួយ លី ជីនរ៉ុង ដែលជា "ម្តាយចិន" របស់នាងម្តងទៀត ហើយពួកគេបានរំលឹកឡើងវិញនូវមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជនចិននិងអាល់ហ្សេរី។

ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ ខេត្តហ៊ូប៉េ បានបញ្ជូនក្រុមគ្រូពេទ្យជំនួយបរទេសសរុបចំនួន ៣៧០៦ នាក់ទៅកាន់ប្រទេសអាល់ហ្សេរី ហើយបានព្យាបាលអ្នកជំងឺសរុបចំនួន ២៧,៥៧ លាននាក់ និងបានធ្វើការវះកាត់គ្រប់ប្រភេទចំនួន ១,៧៥ លានដងក្នុងតំបន់៕

អ្នកសារព័ត៌មាន ៖ Xiao Yijiu

អ្នកបកប្រែ ៖ Shen Yan

បន្ទាប់ពី ៤០ ឆ្នាំ នារីអាល់ហ្សេរីបានជួប "ម្តាយចិន" របស់នាងម្តងទៀត