ជម្រៅនៃព្រិលនៅក្រុងយានថៃ ខេត្តសានតុង បានលើសកំណត់ត្រាប្រវត្តិសាស្ត្រ

2023-12-29 16:42:30
ប្រភព:ស៊ីនហួ

គិតត្រឹមម៉ោង ៨:០០ ថ្ងៃទី២១ ខែធ្នូ ជម្រៅព្រិលនៅស្ថានីយជាតិ យានថៃ សានតុង ដែលស្ថិតនៅក្នុងខណ្ឌឡាយសាន ក្រុងយានថៃ ខេត្តសានតុង ប្រទេសចិន បានកើនឡើងដល់ ៥២ សង់ទីម៉ែត្រ ដែល​លើសកំណត់ត្រាសម្រាប់ព្រិលជ្រៅបំផុតក្នុងប្រវត្តិសាស្ត្រក្នុងក្រុងយានថៃ។ កំណត់ត្រាដើមគឺ ៣៩ សង់ទីម៉ែត្រដែលបានបង្ហាញខ្លួននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៥។ នាពេលបច្ចុប្បន្ននេះ ខណ្ឌ និងស្រុកនៃក្រុងយានថៃបានដាក់ចេញនូវផែនការសង្គ្រោះបន្ទាន់សម្រាប់ការដកព្រិល និងទឹកកកចេញ ដើម្បីទប់ទល់នឹងភ្លៀងធ្លាក់ ព្រិល និងអាកាសធាតុសីតុណ្ហភាពទាប៕

អ្នកបកប្រែ ៖ Shen Yan




ជម្រៅនៃព្រិលនៅក្រុងយានថៃ ខេត្តសានតុង បានលើសកំណត់ត្រាប្រវត្តិសាស្ត្រ