អំពៅដំបូងចំនួន ៨ ម៉ឺនតោនត្រូវនាំចូលប្រទេសចិនតាមច្រកខេត្តយូណាន

2023-12-29 16:44:26
ប្រភព:គេហទំព័រយូណាន

ថ្មីៗនេះ នៅក្នុងច្រកទំនិញនៃកំពង់ផែតាឡូ ជាប់ព្រំដែនចិន-មីយ៉ាន់ម៉ា រថយន្តដឹកជញ្ជូនធំៗដែលផ្ទុកអំពៅពីក្រៅប្រទេសកំពុងរង់ចាំការត្រួតពិនិត្យចូលតាមលំដាប់លំដោយក្រោមការត្រួតពិនិត្យរបស់ប៉ូលីសដែលបំពេញបេសកកម្មនៅស្ថានីយ។ នេះជាលើកដំបូងក្នុងឆ្នាំ២០២៣ ដែលកំពង់ផែតាឡូបានដឹកនាំការដឹកជញ្ជូនអំពៅឆ្លងដែនយ៉ាងច្រើនសម្រាប់ការសម្អាតគយ។

ក្នុងរយៈពេលយូរមកហើយ ការដាំអំពៅជាគម្រោងសំខាន់មួយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកសិកម្មឆ្លងដែនរវាងប្រទេសចិន និងមីយ៉ាន់ម៉ា។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងការអភិវឌ្ឍនៃឧស្សាហកម្មស្ករឆ្លងដែនរវាងប្រទេសចិន និងមីយ៉ាន់ម៉ាជាបន្តបន្ទាប់ ទិន្នផលដំណាំអំពៅរបស់មីយ៉ាន់ម៉ាបានកើនឡើងជាលំដាប់ ហើយតម្រូវការសម្រាប់ការដឹកជញ្ជូនអំពៅឆ្លងដែនក៏បានកើនឡើងផងដែរ៕

អ្នកបកប្រែ ៖ Shen Yan

អំពៅដំបូងចំនួន ៨ ម៉ឺនតោនត្រូវនាំចូលប្រទេសចិនតាមច្រកខេត្តយូណាន