ពិធីបុណ្យចូលឆ្នាំចិនក្លាយជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ

2023-12-29 16:47:11
ប្រភព:កាសែតប្រជាជនដេលី

សម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ បានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីសម្រេចកំណត់ពិធីបុណ្យនិទាឃរដូវ (បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន) ជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ។

ក្រោយពីការអនុម័តសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លោក តែ ពីង ភារធារីបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ពិធីបុណ្យនិទាឃរដូវដែលជាពិធីបុណ្យប្រពៃណីរបស់ជនជាតិចិន មិនត្រឹមតែជាថ្ងៃសម្រាប់ជួបជុំគ្រួសារ និងស្វាគមន៍ឆ្នាំថ្មីប៉ុណ្ណោះទេ ថែមទាំងទទួលមរតកនូវគោលគំនិតនៃអរិយធម៌ចិន ដូចជាសន្តិភាព និងភាពសុខដុមរមនាផងដែរ។ ហើយបុណ្យនេះប្រកាន់យកនូវតម្លៃរួមរបស់មនុស្សជាតិដូចជា ភាពសុខដុមរមនាក្នុងគ្រួសារ ការអត់ឱនក្នុងសង្គម និងការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនារវាងមនុស្ស និងធម្មជាតិ។ ប្រទេស និងតំបន់ជាច្រើនចាត់ទុកពិធីបុណ្យចូលឆ្នាំចិនជាថ្ងៃឈប់សម្រាកស្របច្បាប់ ហើយមានប្រជាជនពិភពលោកប្រហែលមួយភាគប្រាំ ប្រារព្ធពិធីដើមប្បីអបអរបុណ្យចូលឆ្នាំចិនតាមទម្រង់គ្រប់បែបយ៉ាង៕

អ្នកបកប្រែ ៖ Shen Yan

ពិធីបុណ្យចូលឆ្នាំចិនក្លាយជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ