តើអ្នកបានត្រៀមខ្លួនដើម្បីឡើងជិះ " Adora Magic City " ហើយឬនៅ?
បន្ទាប់ពីកប៉ាល់ទេសចរណ៍ខ្នាតធំក្នុងស្រុកដំបូងគេរបស់ប្រទេសចិន "Adora Magic City" បានឆ្លងកាត់ប្រតិបត្តិការសាកល្បងចំនួនពីរលើក វានឹងដំណើរការលើកដំបូងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤! តើលោកអ្នកចង់ទទួលបានបទពិសោធន៍ដំណើរកម្សាន្តដំបូងឬទេ? តើលោកអ្នកបានទិញសំបុត្រហើយឬនៅ?
"Adora Magic City" មានន័យថា "ចាប់ផ្តើមពីទីក្រុងសៀងហៃ និងនាំសេចក្តីស្រឡាញ់ទៅកាន់ពិភពលោក" កប៉ាល់ទេសចរណ៍"Adora Magic City" មានប្រវែង ៣២៣,៦ ម៉ែត្រ ទទឹង ៣៧,២ ម៉ែត្រ និងទម្ងន់សរុប ១៣,៥៥ ម៉ឺនតោន។
ចំណាប់អារម្មណ៍ដំបូងដែលបានផ្តល់ឱ្យដោយកប៉ាល់ទេសចរណ៍ខ្នាតយក្សដែលផលិតក្នុងប្រទេសចិនជាលើកដំបូងគឺ "ធំ" ។ ប៉ុន្តែ ក្រៅពីមានទំហំធំ វាមានលក្ខណៈពិសេសដែលខុសប្លែកពីកប៉ាល់ធំៗផ្សេងទៀតគឺមុខងារ"ពេញលេញ"។ វាត្រូវបានបំពាក់ដោយសណ្ឋាគារប្រណីត រោងកុន មហោស្រព និងសួនទឹកនៅលើកប៉ាល់ ដែលដូចជា "ទីក្រុងសមុទ្រចល័ត"។
មិនតែប៉ុណ្ណោះ កប៉ាល់ "Adora Magic City"សម្រេចបានការគ្របដណ្តប់ ៥G និងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាឥតខ្សែកម្រិតខ្ពស់បំផុត។ ភ្ញៀវអាចទទួលបានបទពិសោធន៍ពហុព័ត៌មាន អន្តរកម្មក្នុងពេលជាក់ស្តែង និងសេវាកម្មផ្ទាល់ខ្លួនក្នុងអំឡុងពេលធ្វើដំណើរ។
កប៉ាល់ "Adora Magic City" រួមបញ្ចូលនូវសោភ័ណភាពប្រទេសតំបន់បូព៌ា និងលោកខាងលិច រួមបញ្ចូលគំនិតបែបប្រពៃណី និងសម័យទំនើប ហើយប្តេជ្ញាបង្កើតកន្លែងសិល្បៈ "ផ្លូវសូត្រ" នៅលើសមុទ្រ។ ផ្ទាំងគំនូរសិល្បៈជាច្រើន និងការតុបតែងសិល្បៈលាតសន្ធឹងពីកន្លែងទទួលភ្ញៀវទេសចរណ៍ទៅកាន់កន្លែងសាធារណៈសំខាន់ៗ ដូចជាកន្លែងទទួលភ្ញៀវ និងរោងមហោស្រពជាដើម ដែលបានបង្កើតឡើងវិញនូវទិដ្ឋភាពដ៏អស្ចារ្យនៃផ្លូវសូត្រសមុទ្រ និងផ្លូវសូត្រដីគោកកាលពីអតីតកាល៕
អ្នកបកប្រែ ៖ Shen Yan