គម្រោងសាងសង់កំពង់ផែទឹកជ្រៅធំបំផុតរបស់កម្ពុជាចាប់ផ្តើមសាងសង់

2023-12-29 16:51:42
ប្រភព:គេហទំព័រព័ត៌មានចិន

គម្រោង​ពង្រីក​ចំណត​កុងតឺន័រ​នៃ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ដែលជា​កំពង់ផែ​ទឹក​ជ្រៅ​​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា បាន​ចាប់​ផ្តើម​​សាងសង់នៅ​ថ្ងៃ​ទី ២២ ខែធ្នូ។ ការវិនិយោគ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​គម្រោង​នេះ​មាន​ចំនួន ២៤៣ លាន​ដុល្លារ​អាមេរិក​។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​គម្រោង​ដែលរៀបចំ​នៅ​ថ្ងៃនោះ។

ចំណត​កុងតឺន័រ​ថ្មី​ក្នុង​ដំណាក់កាល​ទី​១ នៃ​គម្រោង​ពង្រីក​ស្ថានីយ​កុងតឺន័រ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​ប្រវែង ៣៥០ ម៉ែត្រ និង​ជម្រៅ ១៤,៥ ម៉ែត្រ ប្រើ​រយៈពេល​សាងសង់ ៣៦ ខែ ហើយ​រំពឹង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ២០២៦។

មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានថ្លែងថា បន្ទាប់ពីបញ្ចប់គម្រោងនេះ នឹងផ្តល់សេវាកម្មដល់ទៅ ៩៣% នៃនាវាធំៗសរុប ដែលឆ្លងកាត់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជួយកាត់បន្ថយថ្លៃដឹកជញ្ជូនរបស់កម្ពុជា។

អ្នកសារព័ត៌មាន ៖ Yang Qiang   Li Haiyueគេរំពឹងថា បន្ទាប់ពីបញ្ចប់គម្រោងដំណាក់កាលទី​ ១ នេះ លំហូរចូលនៃស្ថានីយកុងតឺន័រកំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងកើនឡើងជាមធ្យម ១,២៥ លាន កុងតឺន័រស្ដង់ដារក្នុងមួយឆ្នាំ។ ទំនិញអន្តរជាតិអាចមកដល់កំពង់ផែកម្ពុជាដោយផ្ទាល់ ហើយទំនិញកម្ពុជាក៏អាចដឹកជញ្ជូនដោយផ្ទាល់ទៅកាន់បរទេសផងដែរ៕

អ្នកបកប្រែ ៖ Shen Yan

គម្រោងសាងសង់កំពង់ផែទឹកជ្រៅធំបំផុតរបស់កម្ពុជាចាប់ផ្តើមសាងសង់