ចំនួននៃការតាំងពិព័រណ៍ក្រៅប្រទេសដែលចូលរួមដោយក្រុមហ៊ុនចិននឹងកើនឡើងយ៉ាងឆាប់រហ័សនៅឆ្នាំ២០២៣

2023-12-29 16:56:36
ប្រភព:ស៊ីនហួ

លោក ចាំង ស៊ីន អ្នកនាំពាក្យក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ(CCPIT)បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងនៅថ្ងៃទី២៧ ថា ក្នុងឆ្នាំនេះ ចំនួន និងទំហំនៃការតាំងពិព័រណ៍ក្រៅប្រទេសដែលសហគ្រាសចិនចូលរួមបានកើនឡើងយ៉ាងឆាប់រហ័សសម្រាប់ការតាំងពិព័រណ៍នៅក្រៅប្រទេសឯការចូលរួម និងរៀបចំតាំងពិព័រណ៍ក្រៅប្រទេសបានបង្ហាញពីនិន្នាការងើបឡើងវិញ។

តាមទស្សនៈនៃឧស្សាហកម្មតាំងពិព័រណ៍ក្រៅប្រទេស រចនាសម្ព័ន្ធនៃប្រភេទឧស្សាហកម្មតាំងពិព័រណ៍ក្រៅប្រទេសបានផ្លាស់ប្តូរបើធៀបនឹងឆ្នាំ២០១៩ ក្នុងនោះឧស្សាហកម្មជាទូទៅ វាយនភ័ណ្ឌ និងគ្រឿងម៉ាស៊ីននៅតែជាឧស្សាហកម្មចម្បងសម្រាប់ការតាំងពិព័រណ៍នៅក្រៅប្រទេស និងសមាមាត្រនៃឧស្សាហកម្មដូចជា ការថែទាំវេជ្ជសាស្រ្ត ការដឹកជញ្ជូន ឡូជីស្ទីក និងទំនាក់ទំនងព័ត៌មានបានកើនឡើង។

តាមទស្សនៈនៃគោលដៅតាំងពិព័រណ៍នៅក្រៅប្រទេស នៅឆ្នាំ២០២៣ មានគម្រោងតាំងពិព័រណ៍ក្រៅប្រទេសសរុបចំនួន ៧៨ ដែលជាង ៥០% ត្រូវបានរៀបចំនៅអាស៊ី ក្នុងនោះ ប្រទេសវៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងជប៉ុនមានចំនួនច្រើនជាងគេ។ គួរឱ្យបញ្ជាក់ថា ផ្ទៃ​ដី បរិមាណ និងលទ្ធផលជាក់ស្តែងនៃគម្រោងការតាំងពិព័រណ៍ត្រូវបានកែលម្អជាបន្តបន្ទាប់ឥតឈប់ឈរ៕

អ្នកសារព័ត៌មាន ៖ Pan jie

អ្នកបកប្រែ ៖ Shen Yan

ចំនួននៃការតាំងពិព័រណ៍ក្រៅប្រទេសដែលចូលរួមដោយក្រុមហ៊ុនចិននឹងកើនឡើងយ៉ាងឆាប់រហ័សនៅឆ្នាំ២០២៣