ឧបនាយករដ្ឋមន្ត្រីកម្ពុជាក៏ឆ្លៀតពេលរៀនភាសាចិនដែរ

2023-12-29 16:57:18
ប្រភព:គេហទំព័រព័ត៌មានចិន

វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបាត់ដំបង ប្រទេសកម្ពុជា បានប្រារព្ធខួបលើកទី ៤ ឆ្នាំរបស់ខ្លួននៅថ្ងៃទី២៦ ខែធ្នូ។ ឯកឧត្តម ហាន ជុនណារ៉ូ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។

វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង ត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រអេឡិចត្រូនិក និងបច្ចេកវិទ្យា គួយលីន ប្រទេសចិន និងសាកលវិទ្យាល័យជាតិបាត់ដំបង ប្រទេសកម្ពុជា ហើយត្រូវបានបើកជាផ្លូវការនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ ដោយមានការគាំទ្រពីភាគីពាក់ព័ន្ធរបស់ប្រទេសចិន និងកម្ពុជា វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានបន្តរីកចម្រើន និងអភិវឌ្ឍន៍។ រហូតមកដល់បច្ចុប្បន្ននេះ កន្លែងអប់រំភាសាចិនអន្តរជាតិរបស់វិទ្យាស្ថានខុងជឺបានគ្របដណ្តប់លើតំបន់ជាច្រើន ដូចជា ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ ដែលមាននិស្សិតចុះឈ្មោះសរុបចំនួន ៦១៦៥ នាក់ ហើយមាននិស្សិតកម្ពុជាជាច្រើនត្រូវបានបញ្ជូនទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវិទ្យាសាស្ត្រអេឡិចត្រូនិក និងបច្ចេកវិទ្យា គួយលីន មហាវិទ្យាល័យសិល្បៈចិន សាកលវិទ្យាល័យភាសាប៉េកាំង និងសាកលវិទ្យាល័យផ្សេងទៀត។

ឯកឧត្តម ហាន ជុនណារ៉ូ បានលើកឡើងនៅក្នុងសុន្ទរកថារបស់ឯកឧត្តមថា "ក្នុងរយៈពេលយូរមកហើយ ប្រទេសកម្ពុជា និងចិនជាអ្នកជិតខាងរាប់អានគ្នាហើយកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរក្នុងវិស័យផ្សេងៗកាន់តែទូលំទូលាយ និងស៊ីជម្រៅ។ ប្រទេសចិនបានក្លាយជាប្រភពវិនិយោគ និងទេសចរណ៍ដ៏ធំបំផុតរបស់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ដែលបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងច្រើន ហើយក៏បានជំរុញភាសាចិនទទួលបានការពេញនិយមនៅប្រទេសកម្ពុជាកាន់តែខ្លាំង ហើយខ្ញុំក៏ឆ្លៀតពេលរៀនភាសាចិនផងដែរ"៕

អ្នកសារព័ត៌មាន៖ Yang Qiang Li Haiyue

អ្នកបកប្រែ ៖ Shen Yan

ឧបនាយករដ្ឋមន្ត្រីកម្ពុជាក៏ឆ្លៀតពេលរៀនភាសាចិនដែរ