រថភ្លើងល្បឿនលឿន ហ្សាកាតា-បានឌុង បានដឹកអ្នកដំណើរសរុបជាង ១ លាននាក់

2023-12-29 16:59:29
ប្រភព:កាសែតប្រជាជនដេលី

ថ្មីៗនេះ អ្នកទទួលខុសត្រូវពាក់ព័ន្ធក្រុមហ៊ុនផ្លូវដែកអន្តរជាតិចិន បានណែនាំថា គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ផ្លូវរថភ្លើងល្បឿនលឿន ហ្សាកាតា-បានឌុង ដែលជាគម្រោងសំខាន់របស់ចិន-ឥណ្ឌូនេស៊ី ដែលរួមគ្នាកសាងកិច្ចសហប្រតិបត្តិការ "ខ្សែក្រវាត់ និងផ្លូវ" បានដឹកជញ្ជូនអ្នកដំណើរជាង ១ លាននាក់។

ផ្លូវរថភ្លើងល្បឿនលឿន ហ្សាកាតា-បានឌុង ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៧ ខែតុលា តភ្ជាប់ទីក្រុងហ្សាកាតា និងបានឌុង ដែលជាទីក្រុងធំទី ៤ របស់ប្រទេសឥណ្ឌូនេស៊ី ដែលមានប្រវែងសរុប ១៤២ គីឡូម៉ែត្រ។ វាជាផ្លូវរថភ្លើងល្បឿនលឿនរបស់ប្រទេសចិនត្រូវបានអនុវត្តនៅក្រៅប្រទេសលើកដំបូង ដោយមានប្រព័ន្ធពេញលេញ ធាតុផ្សំនានា និងខ្សែសង្វាក់ឧស្សាហកម្មទាំងមូល៕

អ្នកសារព័ត៌មាន ៖ Cao Shiyun

អ្នកបកប្រែ ៖ Shen Yan

រថភ្លើងល្បឿនលឿន ហ្សាកាតា-បានឌុង បានដឹកអ្នកដំណើរសរុបជាង ១ លាននាក់