លោក Xi Jinping ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនចុះហត្ថលេខាលើបទបញ្ជាមួយដើម្បីដាក់ចេញ "ការកំណត់ស្តីពីការគ្រប់គ្រងការផ្តល់ឋានន្តរសក្តិនិងបណ្ណសរសើរសម្រាប់ទាហាន

2023-01-30 08:21:15
ប្រភព:CRI

លោក Xi Jinping ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានចុះហត្ថលេខាលើបទបញ្ជាមួយដើម្បីដាក់ចេញ "ការកំណត់ស្តីពីការគ្រប់គ្រងការផ្តល់ឋានន្តរសក្តិនិងបណ្ណសរសើរសម្រាប់ទាហាន" (ហៅកាត់ថា "ការកំណត់") ដែលបានចូលជាធរមានពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២៣តទៅ ។

"ការកំណត់" បានបង្កើតឡើងក្រោមគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping អនុវត្តគំនិតរបស់លោក Xi Jinping ស្តីពីការពង្រឹងកងទ័ព អនុវត្តតម្រូវការរួមនៃកំណែទម្រង់ប្រព័ន្ធគោលនយោបាយយោធា ផ្តោតលើការងារចម្បងនៃការត្រៀមប្រយុទ្ធ បញ្ចូលទៅក្នុងប្រព័ន្ធផ្តល់ឋានន្តរសក្តិនិងបណ្ណសរសើរសម្រាប់ទាហាន

ប្រកាន់ខ្ជាប់ការបន្តវេនប្រវត្តិសាស្ត្រនិងការអភិវឌ្ឍដោយច្នៃប្រឌិតក្នុងពេលដំណាលគ្នា រួមបញ្ចូលការរក្សាលក្ខណៈពិសេសនិងការក្រេបយកបទពិសោធជាមួយគ្នា ដើម្បីកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធគ្រប់គ្រងការផ្តល់ឋានន្តរសក្តិនិងបណ្ណសរសើរសម្រាប់ទាហានដែលមានអត្ថន័យសម្បូរបែប លក្ខណៈពិសសលេចធ្លោ ទិសដៅត្រឹមត្រូវនិងរំលេចពីគុណូបការៈរបស់ទាហាន។

បង្កើនភាពទាក់ទាញនៃការងារយោធា និងទំនួលខុសត្រូវនៃបេសកកម្ម និងកិត្តិយសរបស់បុគ្គលិកយោធា ព្រមទាំងបង្កើតបរិយាកាសដែលថែរក្សាកិត្តិយស ការកោតសរសើរចំពោះវីរជន និងខិតខំដើម្បីធ្វើជាអ្នកឈានមុខ។

"ការកំណត់"នេះ គឺជាលិខិតបទដ្ឋានគតិយុត្តដ៏សំខាន់ដំបូងគេរបស់កងទ័ពប្រទេសចិនដើម្បីធ្វើឱ្យមានស្តង់ដារនិងជាប្រព័ន្ធនូវការងារគ្រប់គ្រងការផ្តល់ឋានន្តរសក្តិនិងបណ្ណសរសើរសម្រាប់ទាហាន។

លោក Xi Jinping ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនចុះហត្ថលេខាលើបទបញ្ជាមួយដើម្បីដាក់ចេញ "ការកំណត់ស្តីពីការគ្រប់គ្រងការផ្តល់ឋានន្តរសក្តិនិងបណ្ណសរសើរសម្រាប់ទាហាន