លោកXi Jinping៖ ទោះនៅពេលណាក៏ដោយក៏ប្រទសចិនមិនអាចគ្មានវិស័យផលិតកម្មនោះឡើយ

2023-03-06 15:05:57
ប្រភព:CRI

រសៀលថ្ងៃទី ៥ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមការពិនិត្យពិភាក្សារបាយការណ៍ការងាររដ្ឋាភិបាលនៃប្រតិភូខេត្តJiangsu ដោយលើកឡើងថា ទោះនៅពេលណាក៏ដោយក៏ប្រទសចិនមិនអាចគ្មានវិស័យផលិតកម្មនោះឡើយ។ បច្ចុប្បន្ននេះ ប្រទេសចិនមានវិស័យផលិតកម្មគ្រប់ប្រភេទ ជំហានក្រោយនឹងខិតខំអភិវឌ្ឍវិស័យផលិតកម្មកម្រិតខ្ពស់ដើម្បីសម្រេចការលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយ។ រដ្ឋនឹងគាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍនៃវិស័យផលិតកម្មកម្រិតខ្ពស់។

លោកXi Jinping បានគូសបញ្ជាក់ថា ការអប់រំរបស់យើងគួរផ្តោតលើកការស្រូបយកអ្វីៗដែលល្អៗពីក្នុងវប្បធម៌ប្រពៃណីចិនរយៈពេល៥ពាន់ឆ្នាំ ជាមួយគ្នានេះដែរ ក៏មិនច្រានចោលសមិទ្ធផលអរិយធម៌របស់លោកខាងលិចឡើយ ដើម្បីបណ្តុះបណ្តូលក្មេងៗជំនាន់ក្រោយឱ្យមានជំនឿចិត្តលើខ្លួនឯង៕

លោកXi Jinping៖ ទោះនៅពេលណាក៏ដោយក៏ប្រទសចិនមិនអាចគ្មានវិស័យផលិតកម្មនោះឡើយ