លោក Xi Jinpingតែងតាំងលោក Li Qiang ជានាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន

2023-03-13 10:48:38
ប្រភព:CRI

ព្រឹកថ្ងៃទី ១១ ខែមីនា មហាសន្និបាតលើកទី ១ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតីកាលទី ១៤ បានបើកធ្វើកិច្ចប្រជុំពេញអង្គលើកទី៤ នៅក្រុងប៉េកាំង។

មហាសន្និបាតបានបោះឆ្នោតនិងសម្រេចថា លោក Li Qiang ជានាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ។ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះហត្ថលេខាលើក្រឹត្យប្រធានរដ្ឋ ដោយតែងតាំងលោក Li Qiang ជានាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ។ 

លោក Xi Jinpingតែងតាំងលោក Li Qiang ជានាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន