មេដឹកនាំប្រទេសជាច្រើនបានផ្ញើរសារជូនលោកXi Jinpingដើម្បីអបអរសាទរ យ៉ាងកក់ក្តៅចំពោះលោកដែលបានត្រូវជាប់ឆ្នោតជ្រើសតាំងជាប្រធានរដ្ឋចិន

2023-03-13 10:50:13
ប្រភព:CRI

ថ្ងៃទី១០ខែមីនាឆ្នាំ២០២៣លោកNguyễn Phú Trọngអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឃិមបក្សកុម្មុយនីស្តវៀតណាមលោកVõ Văn Thưởngប្រធានរដ្ឋប្រទេសវៀតណាមបានផ្ញើសារជូនលោកXi Jinpingអគ្គលេខាធិការគណៈកម្មាធិការមជ្ឃិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនដើម្បីអបអរសាទរលោកត្រូវជាប់ឆ្នោតជ្រើសតាំងជាប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការមជ្ឃិមយោធាចិន។

សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកប្រទេសចិនបានសម្រេចបាននូវការអភិវឌ្ឍជាប្រវត្តិសាស្ត្រលើគ្រប់វិស័យ។ខ្ញុំជឿជាក់យ៉ាងមុតមាំថាលោកនឹងបន្តជំរុញឲ្យប្រទេសចិនសម្រេចនូវសមិទ្ធផលដ៏វិសេសវិសាលកាន់តែច្រើនថែមទៀត។ក្នុងនាមជាមិត្តដែកថែបកម្ពុជានឹងធ្វើឲ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។

លោកJoko Widodoប្រធានាធិបតីប្រទេសឥណ្ឌូណេស៊ីបានថ្លែងថាសូមចូលរួមអបអរសាទរលោកត្រូវជាប់ឆ្នោតជ្រើសតាំងជាប្រធានរដ្ឋម្តងទៀត។ក្នុងនាមជាដៃគូយុទ្ធសាស្ត្រសូមឲ្យយើងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីថែមមួយកម្រិតទៀតដើម្បីជំរុញវិបុលភាពរបស់ប្រទេសយើងទាំងពីរនិងបន្តរួមចំណែកក្នុងសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

លោកស្រីHalimah Yacobប្រធានាធិបតីសិង្ហបុរីបានថ្លែងថាជឿជាក់ថាក្រោមការដឹកនាំដ៏គតិបណ្ឌិតរបស់លោកប្រទេសចិននឹងបន្តទទួលសមិទ្ធផលជាបន្តបន្ទាប់ដើម្បីសម្រេចបាននូវសន្តិភាពនិងវិបុលភាពជានិរន្តរភាព។

លោកArif Alvi ប្រធានាធិបតីប៉ាគីស្ថានបានថ្លែងថាមិត្តភាពដែបថែបរវាងប៉ាគីស្ថាននិងចិននឹងត្រូវបន្តអភិវឌ្ឍយ៉ាងស៊ីជម្រៅ។ខ្ញុំរំពឹងថារួមជាមួយលោកធ្វើកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យវិវឌ្ឍទៅកាន់កម្រិតកាន់តែខ្ពស់។

លោកLee Hsien  Loong នាយករដ្ឋមន្ត្រីសិង្ហបុរីបានថ្លែងថាខ្ញុំរំពឹងថានឹងរួមជាមួយលោកដើម្បីបន្តជំរុញទំនាក់ទំនងរវាងប្រទេសយើងទាំងពីរឲ្យឆ្ពោះទៅកាន់ជំហានថ្មីមួយទៀត។

លោកFumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងថាសូមប្រសិទ្ធិពរលោកត្រូវជាប់ឆ្នោតជ្រើសតាំងជាប្រធានរដ្ឋចិន។ឆ្នាំនេះគឺខួប៤៥ឆ្នាំដែលប្រទេសជប៉ុននិងចិនចុះសន្ធិសញ្ញាមេត្រីភាពរវាងជប៉ុននិងចិនខ្ញុំរីករាយនឹងរក្សាការប្រាស្រ័យទាក់ទងជាមួយលោកដើម្បីជំរុញឲ្យបង្កើតទំនាក់ទំនងជប៉ុននិងចិនប្រកបដោយលក្ខណៈស្ថាបនានិងស្ថិរភាព។

លោក Miguel Diaz-Canel  លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបានិងជាប្រធានរដ្ឋគុយបាបានថ្លែងថាសូមអបអរសាទរលោកត្រូវជាប់ឆ្នោតជ្រើសតាំងជាប្រធានរដ្ឋចិនម្តងទៀតនេះបានបង្ហាញថាប្រជាជនចិនមានជំនឿចិត្តចំពោះលោកដែលបានរួមចំណែកដ៏ថ្លៃថ្លាក្នុងបុព្វហេតុសង្គមនិយម។

លោកBashar el-Asad ប្រធានាធិបតីស៊ីរីបានថ្លែងថាការដែលលោកត្រូវជាប់ឆ្នោតដោយសំឡេងឯកច្ឆ័ន្តបានបង្ហាញយ៉ាងពេញលេញនូវការគាំទ្ររបស់ប្រជាជនចិនចំពោះលោក។ប្រជាជនស៊ីរីមានមោទនភាពដ៏ជ្រាលជ្រៅចំពោះមិត្តភាពប្រពៃណីរវាងស៊ីរីនិងចិនរីករាយរួមជាមួយភាគីចិនធ្វើកិច្ចសហការយ៉ាងស្អិតល្មួតដើម្បីត្រួសត្រាយអនាគតថ្មីសម្រាប់ទំនាក់ទំនងប្រទេសទាំងពីរស៊ីរីនិងចិន៕

មេដឹកនាំប្រទេសជាច្រើនបានផ្ញើរសារជូនលោកXi Jinpingដើម្បីអបអរសាទរ យ៉ាងកក់ក្តៅចំពោះលោកដែលបានត្រូវជាប់ឆ្នោតជ្រើសតាំងជាប្រធានរដ្ឋចិន