លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរចំពោះលោក Ram Chandra Poudel ដែលចូលកាន់តំណែងជាប្រធានាធិបតីនេប៉ាល់

2023-03-15 15:41:38
ប្រភព:CRI

នៅថ្ងៃទី ១៤ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារអបអរសាទរចំពោះលោក Ram Chandra Poudel ដែលចូលកាន់តំណែងជាប្រធានាធិបតីនេប៉ាល់។

លោក Xi Jinping បានលើកឡើងថា ប្រទេសចិននិងនេប៉ាល់ គឺជាប្រទេសជិតខាងដ៏មេត្រីភាពដែលមានព្រំដែនជាប់គ្នា។ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៥៥ មក ទំនាក់ទំនងចិន-នេប៉ាល់តែងតែរក្សានូវការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាព បានបង្កើតជាគំរូភាពនៃការរួមរស់នៅដោយសន្តិភាព និងជួយអាសាគ្នាទៅវិញទៅមករវាងប្រទេសធំនិងតូច។ លោកយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងនេប៉ាល់ ហើយមានឆន្ទៈរួមជាមួយលោកប្រធានាធិបតី Ram Chandra Poudelដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិននិងនេប៉ាល់ ពង្រឹងការកសាងទំនុកចិត្តគ្នាផ្នែកនយោបាយរវាងប្រទេសទាំងពីរ រួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់ ពង្រីកការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការខាងវប្បធម៌មនុស្សជាតិ សំដៅជំរុញការវិវឌ្ឍរីកចម្រើននៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងប្រទេសចិននិងនេប៉ាល់ដែលឆ្ពោះទៅរកការអភិវឌ្ឍនិងវិបុលភាពពីមួយជំនាន់ទៅមួយជំនាន់។

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរចំពោះលោក Ram Chandra Poudel ដែលចូលកាន់តំណែងជាប្រធានាធិបតីនេប៉ាល់