លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានចុះទៅត្រួតពិនិត្យការងារនៅខេត្តក្វាំងតុង
ថ្ងៃទី ១០ ខែមេសា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានចុះទៅត្រួតពិនិត្យការងារនៅខេត្តក្វាំងតុង។លោកបានទៅដល់កោះគោមាសនៃក្រុងZhanjiang ដើម្បីស្វែងយល់ពីសភាពការណ៍អភិរក្សព្រៃកោងកាងក្នុងតំបន់។
គួរបញ្ជាក់ថា ព្រៃកោងកាងត្រូវសម្គាល់ថាជា«ព្រៃឈើលើសមុទ្រ » និង«ឆ្មាំដែនសមុទ្រ»។ នៅក្រុង Zhanjiang ខេត្តក្វាំងតុងប្រទេសចិនមានរុក្ខជាតិព្រៃកោងកាងចំនួន ២៦ ប្រភេទ ដែលមានទំហំសរុបប្រហែល ២ម៉ឺនហិកតា។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុង Zhanjiang បានខិតខំជំរុញការអភិរក្សអេកូឡូស៊ីនៃព្រៃកោងកាងដើម្បីអភិវឌ្ឍរួមយ៉ាងស៊ីជម្រៅជាមួយឧស្សាហកម្មទេសចរណ៍ឆ្នេរសមុទ្រ កសិទេសចរណ៍ និងការនេសាទជាលក្ខណៈកម្សាន្ត ដើម្បីក្លាយជាក្បាលម៉ាស៊ីនបៃតងនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃតំបន់នេះ។
ថ្ងៃដដែល លោក Xi Jinping បានទៅត្រួតពិនិត្យការងារនៅកំពង់ផែXuwen ដើម្បីស្វែងយល់ពីសភាពការណ៍ដែលកំពង់ផែនេះជំរុញឱ្យខេត្តក្វាំងតុងនិងខេត្តហៃណានអភិរឌ្ឍតាមទិសដៅដូចគ្នា។ គួរបញ្ជាក់ថា កំពង់ផែXuwen ជាកំពង់ផែដឹកជញ្ជូនផ្ទាល់តាមឡានទាំងអ្នកធ្វើដំណើរនិងទំនិញ ដែលទំហំកំពង់ផែគឺ ៥៦ ហិកតា សមត្ថភាពលើកដាក់ទំនិញនិងទទួលអ្នកដំណើរក្នុងមួយឆ្នាំនៃកំពង់ផែនេះគឺ រថយន្តចំនួនប្រហែល ៣២ សែន គ្រឿងនិងអ្នកដំណើរចំនួនប្រហែល១៧៣សែននាក់៕