លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចុះត្រួតពិនិត្យការងារនៅក្រុង Guangzhou

2023-04-13 17:35:10
ប្រភព:CRI

នៅថ្ងៃទី ១២ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅមូលដ្ឋានផលិតកម្ម LG Display និងក្រុមហ៊ុនរថយន្តថាមពលថ្មី GAC Aian នៅក្រុង Guangzhou ខេត្ត Guangdong ដើម្បីស្វែងយល់អំពីការជំរុញការបើកទូលាយដោយកម្រិតខ្ពស់និងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់លើវិស័យឧស្សាហកម្មផលិតកម្ម និងការជំរុញបច្ចេកវិទ្យាច្នៃប្រឌិតរបស់សហគ្រាសក្នុងតំបន់ ព្រមទាំងការបង្កើតម៉ាកផលិតផលដោយឯករាជ្យម្ចាស់ការជាដើម ។ លោកបានសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន អ្នកសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រនិងបុគ្គលិកជួរមុខ ។

 ក្រុមហ៊ុនរថយន្តថាមពលថ្មី GAC Aion គឺជាសហគ្រាសផលិតរថយន្តថាមពលថ្មីឈានមុខគេនៅប្រទេសចិន ហើយបានឈានដល់កម្រិតឈានមុខគេលើពិភពលោកលើវិស័យបច្ចេកវិទ្យាស្នូល អាគុយ ម៉ូទ័រ និងការគ្រប់គ្រងដោយអេឡិចត្រូនិច ។ ក្រុមហ៊ុននេះបានលក់រថយន្តថាមពលថ្មីចំនួន ២៧ ម៉ឺង ១ពាន់គ្រឿងនៅឆ្នាំ ២០២២ ដែលបានកើនឡើង ១២៦% បើបៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ៕

លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចុះត្រួតពិនិត្យការងារនៅក្រុង Guangzhou