លោកXi Jinpingប្រធានរដ្ឋចិន៖ យើងត្រូវតែធ្វើកិច្ចការមហាជនឱ្យបានល្អ

2023-04-13 17:36:23
ប្រភព:CRI

ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក លោក Xi Jinping បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារមហាជន ហើយបានដឹកនាំធ្វើជាគំរូក្នុងការងារនេះ។ ក្នុងអំឡុងពេលធ្វើការងារមហាជន ត្រូវផ្តោតទៅលើបញ្ហា ត្រូវចូលជ្រៅទៅក្នុងមូលដ្ឋាន និង ត្រូវចូលជ្រៅទៅក្នុងមហាជន។

ពេលថ្លែងសន្ទរកថាលោកXi Jinping បានគូសបញ្ជាក់នូវសារសំខាន់របស់ការងារមហាជន ហើយបានដឹកនាំធ្វើជាគំរូ ដើម្បីឱ្យសមាជិកបក្សទាំងមូលធ្វើតាម។ ចំពោះការងារមហាជនលោកXi Jinping បានផ្តល់ការអនុសាសន៍ដូចតទៅ៖

1. ត្រូវអនុវត្តជាក់ស្ដែងឱ្យបានស៊ីជម្រៅ និងចូលជ្រៅទៅក្នុងស្រទាប់មហាជន យល់ច្បាស់ពីស្ថានភាព រកឃើញបញ្ហាឱ្យចំៗ ដាក់ចេញនូវគំនិតនិងវិធីសាស្រ្តថ្មីៗ ដើម្បីដោះស្រាយបញ្ហា ព្រមទាំងណែនាំ និងជំរុញការត្រួតពិនិត្យនិងស្រាវជ្រាវចំពោះការងារមហាជន។

2. ត្រូវឧស្សាហ៍ទៅផ្ទះកសិករនិងមហាជនឱ្យបានញឹកញាប់  សួរនាំពីតម្រូវការរបស់មហាជន សួរមហាជនអំពីផែនការរបស់ពួកគេ គិតគូរពីសុវត្ថិភាព និង សុខទុក្ខរបស់មហាជន ហើយយកនូវសុខទុក្ខរបស់មហាជន មកត្រួតពិនិត្យលើការងាររបស់យើង។

3.ត្រូវចុះទៅក្នុងចំណោមមហាជន និងធ្វើការងារជាក់ស្តែង ស្តាប់ការគិត និងការរំពឹងទុករបស់កម្មាភិបាលថ្នាក់មូលដ្ឋាននិងមហាជន ដើម្បីយល់ដឹងឱ្យគ្រប់ជ្រុងជ្រោយនិងចាប់យកស្ថានភាពជាក់ស្តែង។

    

4.មិនត្រឹមតែត្រូវទៅកន្លែងដែលស្ថានភាពការងារល្អ និងនាំមុខគេដើម្បីបូកសរុបបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែទៅកន្លែងដែលមានការលំបាក ស្ថានភាពស្មុគស្មាញ និងមានជួបបញ្ហាស្រួចស្រាវ ជាពិសេសទៅកន្លែងដែលមានការរិះគន់ជាច្រើនពីមហាជន ដើម្បីដោះស្រាយបញ្ហា។ ពេលធ្វើការងារមហាជនត្រូវស្តាប់ទាំងពាក្យសម្តីរីករាយរបស់មហាជន និងពាក្យគំរោះគំរើយរបស់មហាជន ទើបស្តាប់បានការពិត សង្កេតមើលការពិត ស្ថានភាពពិត និងទទួលបានលទ្ធផលជាក់ស្តែង៕

 

 

 

 

លោកXi Jinpingប្រធានរដ្ឋចិន៖ យើងត្រូវតែធ្វើកិច្ចការមហាជនឱ្យបានល្អ