លោកXi Jinpingប្រធានរដ្ឋចិន៖ ធ្វើការងារមូលដ្ឋាន ត្រូវតែ "កាយទៅដល់"ផង ហើយ"ចិត្តទៅដល់" ផង

2023-04-19 18:06:06
ប្រភព:CRI

ប្រកាន់ខ្ជាប់នូវការធ្វើអ្វីៗទាំងអស់ដោយពិតប្រាកដគឺជាចំណុចចាប់ផ្តើម និងគោលជំហររបស់យើងក្នុងការគិតគូរអំពីបញ្ហា ធ្វើការសម្រេចចិត្ត និងធ្វើកិច្ចការ។ការស៊ើបអង្កេតនិងការស្រាវជ្រាវគឺជាគន្លឹះ ដើម្បីចូលជ្រៅទៅក្នុងការពិត ការយល់ដឹងពីការពិត ស្វែងរកបញ្ហាកាន់តែប្រសើរ និងដោះស្រាយបញ្ហា។ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលកម្មាភិបាលវ័យក្មេងនិងវ័យកណ្តាលនៃសាលាមជ្ឈិមបក្ស (វិទ្យាស្ថានជាតិរដ្ឋបាល) ក្នុងឆមាសរដូវស្លឹកឈើជ្រុះឆ្នាំ២០២១ លោកXi Jinping បានសង្កត់ធ្ងន់ថា ដើម្បីស្វែងយល់ពីការពិត កម្មភិបាលម្នាក់ៗត្រូវតែស្ទាត់ជំនាញក្នុងការស៊ើបអង្កេត និងស្រាវជ្រាវ។ ចាំបាច់តម្រូវឱ្យ"កាយទៅដល់" មូលដ្ឋាន ហើយ"ចិត្តទៅដល់" មូលដ្ឋានទៀតផង ដើម្បីស្តាប់សំដីពិត សង្កេតរឿងពិត ស្រាវជ្រាវពីបញ្ហាដោយពិតប្រាកដ និងសិក្សាបញ្ហាពិតប្រាកដ។

"កាយទៅដល់" គឺជាមូលដ្ឋាននៃការធ្វើការងារឱ្យបានល្អមួយនៃការស៊ើបអង្កេត និងការស្រាវជ្រាវដែលមានគោលបំណង គឺដើម្បីចូលទៅក្នុងចំណោមមហាជន និងចាប់យកស្ថានភាពជាក់ស្តែងមួយចំនួនធំ ដោយដៃផ្ទាល់ និងដោយលម្អិត។ ហើយ "ចិត្តទៅដល់" គឺជាគន្លឹះក្នុងការធ្វើការងារឱ្យបានល្អនៃការស៊ើបអង្កេត និងស្រាវជ្រាវ។វាមិនត្រឹមតែចាំបាច់ដើម្បីឱ្យមានមនោស្ចេតនាពិតចំពោះប្រជាជនប៉ុណ្ណោះទេ ក៏ថែមទាំងត្រូវខិតខំប្រឹងប្រែងលើការវិភាគឱ្យស៊ីជម្រៅ និងការគិតគូរពីខាងក្រៅដល់ផ្នែកខាងក្នុងផងដែរ ដើម្បីស្វែងរកខ្លឹមសារនិងស្វែងរកដំណោះស្រាយចំពោះបញ្ហា។

ក្នុងនាមជាមេដឹកនាំប្រទេសដ៏សំខាន់មួយដែលដឹកនាំដំណើរតស៊ូរបស់ប្រជាជនជាង ១.៤ពាន់លាននាក់ លោក Xi Jinping នៅតែរកពេលវេលា ដើម្បីចូលទៅក្នុងចំណោមមហាជន និងស្វែងយល់ពីតម្រូវការនិងកង្វល់របស់ពួកគាត់។ លោកបើកគម្របឆ្នាំងមើលតើផ្ទះពួកគេបានអីហូប ស្ទាបកម្រាលពូកភួយមើលថាតើស្ដើងអត់ មើលថាតើបន្ទប់ទឹកអាចចាក់ទឹកបានទេ សួរពីថ្លៃថ្នាំអ្នកជំងឺលើសឈាមត្រូវចំណាយអស់ប៉ុន្មាន...លោកដឹងគ្រប់យ៉ាងពីជីវភាពរស់នៅប្រចាំថ្ងៃរបស់មហាជន ដើម្បីដោះស្រាយបញ្ហាជូនប្រជាជន។ “តើមហាជនត្រូវការអ្វីទៀត តើយើងអាចធ្វើអ្វីបានទៀត?” លោកXi Jinpingតែងតែសួរសំនួរនេះ។ មានតែការអនុវត្តឱ្យស៊ីជម្រៅ និងការស៊ើបអង្កេតនិងស្រាវជ្រាវប៉ុណ្ណោះ ទើបយើងអាចរកឃើញការពិត និងស្ថានភាពទាំងមូលនៃបញ្ហា ជម្រុះចោលនូវអ្វីដែលមិនពិត ហើយរក្សាការពិត ចាប់យកខ្លឹមសារនិងគន្លឹះនៃបញ្ហា។ ហើយពិតជា"កាយទៅដល់"និង"ចិត្តទៅដល់" មូលដ្ឋាន រួមបញ្ចូលនូវការយល់ដឹងនិងការអនុវត្ត ទើបអាចដោះស្រាយបញ្ហាជូនប្រជាជន៕

លោកXi Jinpingប្រធានរដ្ឋចិន៖ ធ្វើការងារមូលដ្ឋាន ត្រូវតែ "កាយទៅដល់"ផង ហើយ"ចិត្តទៅដល់" ផង