លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាលោកAli Bongo Ondimba ប្រធានាធិបតីហ្កាបុង

2023-04-20 18:32:15
ប្រភព:CRI

រសៀលថ្ងៃទី១៩ខែមេសាឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាលោកAli Bongo Ondimbaប្រធានាធិបតីហ្កាបុងដែលកំពុងអញ្ចើញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ប្រមុខនៃរដ្ឋប្រទេសទាំងពីរបានសម្រេចចិត្តដំឡើងទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោកXi Jinpingបានគូសបញ្ជាក់ថា ភាគីទាំងពីរគួរតែបង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងវេទិកាពហុភាគីដូចជាអង្គការសហប្រជាជាតិជាដើម ដើម្បីគាំពារផលប្រយោជន៍រួមនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ប្រទេសចិននិងបណ្តាប្រទេសអាហ្វ្រិកត្រូវបន្តវេននិងផ្សព្វផ្សាយ”ស្មារតីកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពរវាងចិននិងអាហ្វ្រិក” ប្រឆាំងយ៉ាងដាច់ខាតចំពោះអនុត្តរភាពនិងនយោបាយមហាអាងអំគ្រប់ទម្រង់ ប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃនិងជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។ភាគីចិនសូមគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះការដែលទ្វីបអាហ្វ្រិកដើរតាមមាគ៌ាអភិវឌ្ឍន៍ប្រកបដោយលក្ខណៈពិសេសនិងឯករាជ្យនិងម្ចាស់ការ។

ជាការឆ្លើយតប លោកBongoបានមានប្រសាសន៍ថា ភាគីហ្កាបុងអនុវត្តយ៉ាងម៉ឺងមា៉ត់នូវនយោបាយចិនតែមួយគាំទ្រទ្សនៈសំខាន់ៗដែលលើកឡើងដោយលោកប្រធានរដ្ឋចិនXi Jinping ក្នុងនោះរួមមានការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិជាដើម។ភាគីហ្គាបុងរីករាយរួមជាមួយភាគីចិនដើម្បីបន្តរួមសហការនិងសម្របសម្រួលយុទ្ធសាស្ត្រពហុភាគីយ៉ាងជិតស្និទ្ធក្នុងន័យជំរុញទំនាក់ទំនងរវាងទ្វីបអាហ្វ្រិកនិងចិនឲ្យទទួលបានសមិទ្ធផលកាន់តែច្រើន៕

លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាលោកAli Bongo Ondimba ប្រធានាធិបតីហ្កាបុង