ដំណើរទស្សនកិច្ចរបស់លោកXiJinpingនៅខេត្តHebei ដើរចូលគម្រោងស្ថានីយអន្តរទីក្រុងXiong’anនិងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិប្រទេសចិន

2023-05-15 17:41:33
ប្រភព:CRI

 ព្រឹកថ្ងៃទី១០ ខែឧសភា លោកXiJinpingបានមកដល់ការដ្ឋានសាងសង់ស្ថានីយអន្តរទីក្រុងXiong’anនិងគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ មើលម៉ាកែត ឡើងលើវេទិកា ដើម្បីសម្លឹងមើលការដ្ឋានសាងសង់ពីចម្ងាយ និងស្វែងយល់ពីគម្រោងហេដ្ឋរចនាសម្ព័ន្ធសំខាន់នៅក្នុងតំបន់ប្រតិបត្តិការ និងស្ថានការណ៍វឌ្ឍនភាពសាងសង់នៃគម្រោងសម្របសម្រួលសំខាន់ៗ។

មជ្ឈមណ្ឌលស្ថានីយ៍អន្តរទីក្រុងXiong’anស្ថិតនៅចំណុចស្នូលនៃតំបន់ប្រតិបត្តិការក្រុងXiong'an វាជាផ្នែកមួយដ៏សំខាន់នៃអ័ក្សខាងកើត-ខាងលិចនៃតំបន់ថ្មីXiong'anនិងមានតួនាទីដឹកជញ្ជូនសំខាន់តភ្ជាប់ការធ្វើដំណើររវាងក្រុងប៉េកាំង ក្រុងTianjinនិងខេត្តHebei។មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិស្ថិតនៅទីតាំងស្នូលនៃតំបន់ប្រតិបត្តិការ ទំហំវិនិយោគសរុបប្រហែល១២៥០០លានយាន់ប្រាក់ចិន រួមមានសំណង់ចំនួន៩ ជាគម្រោងដំបូងដែលតភ្ជាប់ក្រុងប៉េកាំងនិងជាគម្រោងTODលក្ខណៈXiong'an(គំរូអភិវឌ្ឍន៍ដែលផ្តោតលើការដឹកជញ្ជូនសាធារណៈ)ដែលរួមបញ្ចូលមុខងារជាច្រើនដូចជា ការដឹកជញ្ជូនតាមផ្លូវដែក  សេវាកម្ម អាកាសចរណ៍(ខ្សែ R1) ការិយាល័យ អាជីវកម្ម សណ្ឋាគារ។ល។

តំបន់ប្រតិបត្តិការនៃតំបន់Xiong'anដែលគម្រោងនេះស្ថិតនៅ គឺជាតំបន់សំខាន់បំផុតសម្រាប់ការសាងសង់ជាអាទិភាព ផ្ទៃដីដែលបានគ្រោងទុកគឺ៣៨គីឡូម៉ែត្រការ៉េ ដីសម្រាប់កសាងទីក្រុងមានទំហំ២៦ម៉ែត្រការ៉េ។បច្ចុប្បន្ន  បានបង្ហាញនូវប្រសិទ្ធភាពនៃការអនុវត្តមុខងារសម្របសម្រួល  គម្រោងទីផ្សារកំពុងជំរុញជាលំដាប់ ការកែលម្អបរិក្ខាសេវាកម្មសាធារណៈកំពុងពន្លឿន ប្រព័ន្ធអេកូឡូស៊ីនិងបណ្តាញផ្លូវចរាចរណ៍ត្រូវបានបង្កើតឡើងជាមូលដ្ឋាន ដែលជំរុញចេញជារូបភាពដំបូងរបស់តំបន់ថ្មីXiong'an៕

ដំណើរទស្សនកិច្ចរបស់លោកXiJinpingនៅខេត្តHebei ដើរចូលគម្រោងស្ថានីយអន្តរទីក្រុងXiong’anនិងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិប្រទេសចិន