លោក Xi Jinping ឆ្លើយតបលិខិតរបស់និស្សិតនៃប្រទេសអាស៊ីកណ្តាលដែលបន្តការសិក្សានៅសាកលវិទ្យាល័យប្រេងកាតចិន (ក្រុងប៉េកាំង)

2023-05-16 17:24:52
ប្រភព:CRI

ថ្មីៗកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបលិខិតរបស់និស្សិតនៃប្រទេសអាស៊ីកណ្តាលដែលកំពុងប្តការសិក្សានៅសាកលវិទ្យាល័យប្រេងកាតចិន (ក្រុងប៉េកាំង) ដើម្បីលើកទឹកចិត្តពួកគេឱ្យរួមចំណែកកាន់តែច្រើនក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងបណ្តាប្រទេសអាស៊ីកណ្តាល។

លោក Xi Jinping បានលើកឡើងថា ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលមានទំនាក់ទំនងមិត្តភាពយ៉ាងជ្រាលជ្រៅនិងមានជោគវាសនារួម។ នៅឆ្នាំ ២០១៣ ខ្ញុំបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ"នៅប្រទេសអាស៊ីកណ្តាល ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងចិននិងអាស៊ីកណ្តាលបានឈានដល់កម្រិតខ្ពស់ជាបន្តបន្ទាប់ ហើយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបានឈានចូលផ្លូវល្បឿនលឿនដែលនាំមកនូវផលប្រយោជន៍និងសុខុមាលភាពដល់ប្រជាជននៃប្រទេសទាំងពីរ ។ សង្ឃឹមថា អ្នកទាំងអស់គ្នានឹងចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុមិត្តភាពរវាងចិននិងបណ្តាប្រទេសអាស៊ីកណ្តាល បន្តពង្រីកស្មារតីផ្លូវសូត្រនិងរួមចំណែកផ្ទាល់ខ្លួនរបស់ខ្លួនក្នុងការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងអាស៊ីកណ្តាលដែលមានភាពកាន់តែស្អិតល្មួត។

ថ្មីៗកន្លងទៅនេះ និស្សិតមកពីបណ្តាប្រទេសអាស៊ីកណ្តាលដែលបន្តការសិក្សានៅសកលវិទ្យាល័យប្រេងកាតចិន (ប៉េកាំង) បានសរសេរលិខិតជូនលោក Xi Jinping ដោយបង្ហាញពីការប្តេជ្ញាខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងកិច្ចសហប្រតិបត្តិការនិងរួមចំណែកក្នុងការកសាងជោគសហគមន៍វាសនារួមរវាងចិននិងអាស៊ីកណ្តាល៕

លោក Xi Jinping ឆ្លើយតបលិខិតរបស់និស្សិតនៃប្រទេសអាស៊ីកណ្តាលដែលបន្តការសិក្សានៅសាកលវិទ្យាល័យប្រេងកាតចិន (ក្រុងប៉េកាំង)