លោក Xi Jinping លើកសំណើ ៤ ចំណុចស្តីពីការកសាងអាស៊ីកណ្តាល
នាព្រឹកថ្ងៃទី ១៩ ឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្រុង Xi'an ខេត្ត Shaanxi ប្រទេសចិន។ពេលថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំ លោក Xi Jinping បានលើកសំណើ ៤ ចំណុចស្តីពីការកសាងអាស៊ីកណ្តាល។លោកបានថ្លែងថានាពេលបច្ចុប្បន្ននេះ ពិភពលោកបាននិងកំពុងមានបម្រែបម្រួលនិម្មាបនកម្មយ៉ាងខ្លាំងដែលកម្រមានក្នុងមួយសតវត្សរ៍កន្លងមកហើយអាស៊ីកណ្តាលគឺជាមជ្ឈមណ្ឌលនៃទ្វីបអឺរ៉ាស៊ីដែលស្ថិតនៅផ្លូវបំបែកនៃការតភ្ជាប់ពីខាងកើតទៅខាងលិចពីខាងជើងទៅខាងត្បូង។
លោកបានលើកសំណើទី ១ គឺពិភពលោកត្រូវការអាស៊ីកណ្តាលដែលប្រកដដោយស្ថិរភាព។ចាំបាច់ត្រូវគាំពារអធិបតេយ្យភាព សន្តិសុខឯករាជ្យភាពនិងបូរណភាពទឹកដីនៃប្រទេសអាស៊ីកណ្តាល ត្រូវគោរពផ្លូវអភិវឌ្ឍន៍ដែលប្រជាជនអាស៊ីកណ្តាលបានជ្រើសរើសដោយខ្លួនឯង ព្រមទាំងផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់តំបន់អាស៊ីកណ្តាលក្នុងការគាំពារសុខសន្តិភាពសុខដុមរមនានិងភាពសុនសាន្ត។
ទី២ គឺពិភពលោកត្រូវការអាស៊ីកណ្តាលដែលប្រកដដោយភាពរុងរឿង។អាស៊ីកណ្តាលនឹងសម្រេចបាននូវក្តីប្រាថ្នារបស់ប្រជាជនក្នុងតំបន់ដែលមានជីវភាពកាន់តែល្អបវរហើយក៏នឹងបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងដល់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ។
ទី៣ គឺពិភពលោកត្រូវការអាស៊ីកណ្តាលដែលចុះសម្រុងគ្នា។គ្មាននរណាម្នាក់មានសិទ្ធិបង្កភាពមិនចុះសម្រុងនិងការប្រឈមមុខដាក់គ្នានៅអាស៊ីកណ្តាលឡើយថែមទាំងមិនអនុញ្ញាតឱ្យនរណាម្នាក់ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនខាងនយោបាយនៅតំបន់នេះផងដែរ ។
ទី៤ គឺពិភពលោកត្រូវការអាស៊ីកណ្តាលដែលតភ្ជាប់គ្នា។ អាស៊ីកណ្តាលមានសមត្ថភាពក្លាយជាមជ្ឈមណ្ឌលទំនាក់ទំនងអន្តរដ៏សំខាន់នៃតំបន់អឺរ៉ាស៊ីដើម្បីរួមចំណែករបស់អាស៊ីកណ្តាលក្នុងការផ្លាស់ប្តូរទំនិញការផ្លាស់ប្តូរអរិយធម៌ និងការអភិវឌ្ឍបច្ចេកវិទ្យា៕