លោក Xi Jinping ប្រធានរដ្ឋចិនចូលរួមក្នុងពិធីបើកកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអឺរ៉ាស៊ីលើកទីពីរនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីនិងថ្លែងសុន្ទរកថាគន្លឹះ

2023-05-25 17:02:36
ប្រភព:CRI

នៅថ្ងៃទី ២៤ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអឺរ៉ាស៊ីលើកទីពីរនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីនិងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ ។

ពេលថ្លែងសុន្ទរកថា  លោក Xi Jinping បានចង្អុលបង្ហាញថា ទ្វីបអឺរ៉ាស៊ី គឺជាតំបន់ដែលមានប្រជាជនច្រើនជាងគេ ប្រទេសច្រើនជាងគេ និងមានអរិយធម៌ចម្រុះបំផុតនៅលើពិភពលោក។ ផ្លូវនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ីនិងអឺរ៉ុបមិនត្រឹមតែទាក់ទងនឹងសុភមង្គលរបស់ប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់និន្នាការអភិវឌ្ឍន៍របស់ពិភពលោកផងដែរ។

លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនមានឆន្ទៈរួមជាមួយរដ្ឋជាស្ថាបនិកនៃ "ខ្សែក្រវាត់និងផ្លូវ" និងរដ្ឋជាសមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដើម្បីចែករំលែកឱកាសជាមួយគ្នា និងពុះពារការលំបាករួមគ្នា ដើម្បីសរសេរទំព័រថ្មីនៃវឌ្ឍនភាពអរិយធម៌ដែលមានពហុប៉ូលពិភពលោក។

វេទិកាសេដ្ឋកិច្ចអឺរ៉ាស៊ីលើកទីពីរនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី បានប្រារព្ធធ្វើឡើងនៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី កាលពីថ្ងៃទី ២៤ ខែឧសភា តាមប្រព័ន្ធវីដេអូ ដែលមានប្រធានបទ "សមាហរណកម្មអឺរ៉ាស៊ីក្នុងពិភពលោកដែលមានពហុប៉ូល" ។

លោក Xi Jinping ប្រធានរដ្ឋចិនចូលរួមក្នុងពិធីបើកកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអឺរ៉ាស៊ីលើកទីពីរនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីនិងថ្លែងសុន្ទរកថាគន្លឹះ