រឿងរ៉ាវដែលលោកXi Jinpingរៀបរាប់៖ ជីវភាពរស់នៅដ៏ល្អបវរនៅភូមិGala
ថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៥១ តំបន់Xizangត្រូវបានរំដោះដោយសន្តិវិធី តំបន់ខ្ពង់រាបព្រិលមួយនេះបានបើកទំព័រថ្មីមួយ។ជីវភាពរស់នៅដ៏ល្អបវរនៅភូមិGalaជារូបភាពដ៏ខ្លីមួយដែលបង្ហាញពីសមិទ្ធផលការអភិវឌ្ឍសេដ្ឋកិច្ចសង្គមចាប់តាំងពីតំបន់Xizangត្រូវបានរំដោះដោយសន្តិវិធីជាង៧០ឆ្នាំកន្លងមកនេះ។នៅកន្លែងដែលផ្កាប៉េសរីកស្គុះស្គាយ ផ្កាដែលជនជាតិសាមគ្គីគ្នានិងវិវឌ្ឍរីកចម្រើនក៏កំពុងរីកស្រស់បំព្រងដែរ។
តើជីវភាពរស់នៅនៅភូមិGalaគឺយ៉ាងម៉េច? អ្នកភូមិបានកសាង “ភូមិផ្កាប៉េសលេខ១”នៅតំបន់Xizang តាមរយៈការខិតខំប្រឹងប្រែងយ៉ាងណា?កម្មវិធី រឿងរ៉ាវដែលលោកXi Jinpingរៀបរាប់ នឹងប្រាប់លោកអ្នកពីដំណើររឿងរ៉ាវនេះ។
នៅតំបន់Xizangចាស់ កសិទាសករធ្លាប់មានជីវភាពរស់នៅដែលគ្មានអាហារហូបចុកនិងសម្លៀកបំពាក់គ្រប់គ្រាន់។ថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៥១ «កិច្ចព្រមព្រៀងអំពីវិធីរំដោះតំបន់Xizangដោយសន្តិវិធីរវាងរដ្ឋាភិបាលប្រជាជនមជ្ឈិមចិននិងរដ្ឋបាលXizang»បានចុះហត្ថលេខា ដែលបានប្រកាសពីការរំដោះតំបន់Xizangដោយសន្តិវិធី ប្រវត្តិសាស្ត្រនៅតំបន់Xizangបានបើកទំព័រថ្មីមួយ។
ក្រោយពីមានជីវភាពថ្មី ភូមិGalaបានមានស្មារតីតស៊ូថ្មី ដោយសារការខ្វះខាតដីដាំដុះនិងវាលស្មៅ អ្នកភូមិភាគច្រើនប្រកបរបរចិញ្ចឹមជីវិតដោយកាប់ឈើ។ទន្ទឹមនឹងការពន្លឿនកំណែទម្រង់រដ្ឋបាលព្រៃឈើ ការកាប់ឈើត្រូវបានហាមឃាត់ ភូមិGalaបានចាប់ផ្តើមរៀបចំអ្នកភូមិឱ្យរួមគ្នាដាំដើមប៉េសជាង១២០០ដើមនៅក្នុងភូមិ អ្នកភូមិក៏បានផ្លាស់ប្ដូរពីការកាប់ព្រៃឈើទៅជាការអភិរក្សព្រៃឈើ។
ដើមប៉េសបានរស់ឡើងវិញបន្តិចម្តងៗ ពេលផ្កាប៉េសរីកស្គុះស្គាយ មានមនុស្សជាច្រើនបានទៅដើរកម្សាន្ត ហើយអ្នកភូមិបានមើលឃើញពីតម្លៃនៃការប្រើប្រាស់ផ្កាប៉េសម្រាប់វិស័យទេសចរណ៍។ ក្រោមជំនួយរបស់កម្មាភិបាលជួយតំបន់Xizang ភូមិGalaបានបង្កើតម៉ាកយីហោ “ភូមិផ្កាប៉េស”។ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ទឹក ភ្លើងនិងផ្លូវនៅភូមិGalaត្រូវបានកែលម្អជាបន្តបន្ទាប់។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រៅពីការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី ភូមិGalaបានបង្កើតជាចម្ការដើរកម្សាន្តនិងបេះផ្លែឈើ ក៏បង្កើតក្រុមដឹកជញ្ជូនដោយកសិករនិងអ្នកគង្វាល។វិធីបន្ថែមប្រាក់ចំណូលរបស់អ្នកភូមិកាន់តែច្រើនឡើងៗ ជីវភាពរស់នៅក៏កាន់តែមានក្តីសង្ឃឹម។ ផ្កាប៉េសនីមួយៗដែលកំពុងរីកស្គុះស្គាយបានត្រួសត្រាយ “ផ្លូវបង្កើតទ្រព្យ”នៅក្នុងភូមិGala ភូមិGalaក៏បានក្លាយទៅជាគំរូនៃការស្តារអភិវឌ្ឍជនបទតាមរយៈអេកូឡូស៊ីនៅតំបន់ខ្ពង់រាប។
យុគសម័យថ្មីជាអំឡុងពេលក្នុងប្រវត្តិសាស្ត្រតំបន់Xizangដែលមានការអភិវឌ្ឍដ៏ល្អបំផុត ការប្រែប្រួលខ្លាំងបំផុត និងប្រជាជនទទួលបានផលប្រយោជន៍បំផុត។បច្ចុប្បន្ន តំបន់Xizangបានដើរក្នុងដំណើរថ្មីនៃការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។ អនាគតនៅតំបន់Xizangមុខជានឹងកាន់តែមានភាពល្អបវរជាមិនខាន៕