លោក Xi Jinping ប្រធានរដ្ឋចិនជូនពរកុមារនិងក្មេងជំទង់ទាំងអស់នៅទូទាំងប្រទេសចិនរីករាយទិវាកុមារអន្តរជាតិ១មិថុនា

2023-06-02 16:09:23
ប្រភព:CRI

ក្នុងឱកាសទិវាកុមារអន្តរជាតិ១មិថុនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញទៅដល់សាលា Yuying ក្រុងប៉េកាំងកាលពីព្រឹកថ្ងៃទី៣១ខែឧសភា ដើម្បីសួរសុខទុក្ខគ្រូបង្រៀននិងសិស្សានុសិស្សនិងសម្តែងការជូនពរទិវាកុមារអន្តរជាតិចំពោះកុមារនិងក្មេងជំទង់នៅទូទាំងប្រទេសចិន ។ លោក Xi Jinping បានគូសបញ្ជាក់ថា កុមារនិងក្មេងជំទង់ជាអនាគតរបស់មាតុប្រទេស ជាក្តីសង្ឃឹមរបស់ប្រជាជាតិចិន ។ កុមារនិងក្មេងជំទង់របស់ចិនក្នុងយុគសម័យថ្មីគួរតែក្លាយជាកុមារល្អដែលមានឧត្តមគតិ មានសុបិន ចូលចិត្តរៀនសូត្រ ចូលចិត្តធ្វើពលកម្ម ចេះដឹងគុណ ចេះរាប់អានគ្នាយ៉ាងស្និទ្ធស្នាល ហ៊ានច្នៃប្រឌិតថ្មី ហ៊ានតស៊ូព្យាយាមនិងមានការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយក្នុងវិស័យសីលធម៌ ប្រាជ្ញា កម្លាំងកាយ ការវិនិច្ឆ័យខាងសោភណភាពនិងសមត្ថភាពពលកម្ម ។ លោករំពឹងទុកថា សិស្សានុសិស្សទាំងឡាយនឹងមានឧត្តមគតិខិតខំរៀនសូត្រដើម្បីកសាងប្រទេសជាតិដ៏ខ្លាំងក្លានិងចូលរួមចំណែកដល់ការស្តារភាពរុងរឿងនៃប្រជាជាតិ កុំធ្វើឲ្យឳពុកម្តាយ បក្សនិងប្រជាជនអស់សង្ឃឹម៕

លោក Xi Jinping ប្រធានរដ្ឋចិនជូនពរកុមារនិងក្មេងជំទង់ទាំងអស់នៅទូទាំងប្រទេសចិនរីករាយទិវាកុមារអន្តរជាតិ១មិថុនា