លោក Xi Jinping លើកឡើងអំពីការអភិវឌ្ឍទីក្រុង

2023-06-06 14:56:36
ប្រភព:CRI

កាលពី ខែកុម្ភៈ ឆ្នាំ ២០១៤ លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានត្រួតពិនិត្យការងារនៅក្រុងប៉េកាំងហើយបានលើកឡើងថា ៖ “ត្រូវរក្សាទុកកន្លែងបៃតងកាន់តែច្រើនជូនប្រជាជន” “ទីក្រុងត្រូវស្ថិតក្នុងធម្មជាតិ ដើម្បីបន្សល់ទុកនូវភ្នំបៃតងនិងទឹកស្អាតកាន់តែច្រើនជូនប្រជាជនរស់នៅទីក្រុង”។មកដល់សព្វថ្ងៃនៅតាមទីក្រុងជាច្រើនរបស់ប្រទេសចិនមានសួនតូចៗនៅជាប់ក្រុងកាន់តែច្រើនឡើងៗ។

បញ្ហាមួយចំនួនដូចជាការកកស្ទះចរាចរណ៍ពេលភ្លៀងខ្លាំងលិចទឹកក្នុងទីក្រុងប្រជាជនច្រើនលើសលប់ខ្វះខាតធនធានជាដើមបានប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពជីវភាពរស់នៅរបស់ប្រជាជនរស់នៅទីក្រុង។មជ្ឈិមបក្សកុម្មុយនីស្តចិនបានតាមដានយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាទីក្រុង។កាលពី ខែធ្នូ ឆ្នាំ២០១៥ កិច្ចប្រជុំមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការងារទីក្រុងបានលើកឡើងហើយថា “ត្រូវផ្តោតសំខាន់លើការកសាងទីក្រុងទំនើបប្រកបដោយភាពសុខដុមរមនាស័ក្ដិសមនឹងការរស់នៅសម្បូរកម្លាំងចលាករ និងមានលក្ខណៈពិសេសរបស់ខ្លួន”។

ចំពោះការអភិវឌ្ឍទីក្រុង លោក Xi Jinping បានគូសបញ្ជាក់ជាច្រើនលើកថា ត្រូវបង្ហាញនូវលក្ខណៈពិសេសតាមតំបន់។កាលពីខែតុលា ឆ្នាំ ២០១៨ ពេលចុះទៅត្រួតពិនិត្យការងានៅក្រុងក្វាងចូវលោកបានលើកឡើងពីសារៈសំខាន់នៃការរៀបចំផែនការអភិវឌ្ឍ និងស្ថាបនាទីក្រុងថា “ត្រូវយកចិត្តទុកដាក់លើការកែលម្អបរិស្ថានស្នាក់នៅរបស់ប្រជាជន ដែលផ្តោតសំខាន់លើការបន្តវេនអរិយធម៌និងវប្បធម៌នៃតំបន់នោះដើម្បីឱ្យទីក្រុងក្លាយជាកន្លែងមានអារម្មដ៏ល្អបវរសម្រាប់មនុស្សគ្រប់គ្នា៕

លោក Xi Jinping លើកឡើងអំពីការអភិវឌ្ឍទីក្រុង