ពិធីបោះពុម្ពផ្សាយជាលើកដំបូងនៃសៀវភៅ «សំណួរ-ចម្លើយទស្សនវិជ្ជារបស់ ស៊ី ជីនភីង ស្តីពីសង្គមនិយមតាមបែបផែនចិនក្នុងយុគសម័យថ្មី»ជាភាសាអង់គ្លេសបានប្រារព្ធឡើងនៅទីក្រុងកូឡាឡាំពួរ

2023-06-08 17:52:19
ប្រភព:ស៊ីនហួចិន

នៅថ្ងៃទី២៧ ខែឧសភា ពិធីបោះពុម្ពផ្សាយជាលើកដំបូងនៃសៀវភៅ«សំណួរ-ចម្លើយទស្សនវិជ្ជារបស់ ស៊ី ជីនភីង ស្តីពីសង្គមនិយមតាមបែបផែនចិនក្នុងយុគសម័យថ្មី»ជាភាសាអង់គ្លេសបានប្រារព្ធឡើងនៅពន្លាភ្ញៀវកិត្តិយសប្រទេសចិនក្នុងពិព័រណ៍សៀវភៅអន្តរជាតិ ដែលរៀបចំនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សៀវភៅនេះបង្ហាញពីស្មារតីជាមូលដ្ឋាន ខ្លឹមសារជាមូលដ្ឋាន និងតម្រូវការជាមូលដ្ឋាននទស្សនវិជ្ជារបស់ឯកឧត្តម ស៊ី ជីនភីង ស្តីពីសង្គមនិយមតាមបែបផែនចិន ក្នុងយុគសម័យថ្មីយ៉ាងទូលំទូលាយ និងជាប្រព័ន្ធក្នុងទម្រង់ជាសំណួរ និងចម្លើយ។ មិនតែប៉ុណ្ណោះទេ សៀវភៅនេះមានខ្លឹមសារដ៏សម្បូបែប និងទម្រង់ដោយភាពថ្មីថ្មោង ហើយរូបភាព​​​ផ្សំជាមួយនឹងអត្ថបទ ដែលធ្វើឱ្យមិត្តអ្នកអានស្វែងយល់ដោយងាយស្រួល។ គួរបញ្ជាក់ថា សៀវភៅ«សំណួរ-ចម្លើយទស្សនវិជ្ជារបស់ ស៊ី ជីនភីង ស្តីពីសង្គមនិយមតាមបែបផែនចិនក្នុងយុគសម័យថ្មី»ជាភាសាអង់គ្លេសរួមបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជន គ្រឹះស្ថានបោះពុម្ពផ្សាយសិក្សា និងគ្រឹះស្ថានបោះពុម្ពផ្សាយទូទៅនៃប្រទេសឥណ្ឌា ហើយបោះពុម្ពផ្សាយចំពោះប្រទេសដែលនិយាយភាសាអង់គ្លេសនៅលើ​ពិភពលោក៕

អ្នកបកប្រែ ៖ Shen Yan

ពិធីបោះពុម្ពផ្សាយជាលើកដំបូងនៃសៀវភៅ «សំណួរ-ចម្លើយទស្សនវិជ្ជារបស់ ស៊ី ជីនភីង ស្តីពីសង្គមនិយមតាមបែបផែនចិនក្នុងយុគសម័យថ្មី»ជាភាសាអង់គ្លេសបានប្រារព្ធឡើងនៅទីក្រុងកូឡាឡាំពួរ