លោក Xi Jinping ថ្លែងអំពីការអភិវឌ្ឍទីក្រុង ៖ «ត្រូវអភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌នៃទីក្រុងឱ្យបានល្អដូចជាការរក្សាថ្នាក់ថ្នមជីវិតរបស់យើង»

2023-06-14 15:30:33
ប្រភព:CRI

លោក Xi Jinping ប្រធានរដ្ឋចិនតែងតែចុះទៅកាន់មូលដ្ឋានដើម្បីស្វែងយល់ដោយផ្ទាល់អំពីការអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌធម្មជាតិ។ 

“三坊七巷”(ភាសាចិនអានថា សានហ្វាង ឈីស្យាំង)ជាការហៅកាត់នៃសង្កាត់បុរាណដែលមានផ្លូវដឿងហែមចំនួន៣និងផ្លូវលំចំនួន ៧ ដែលស្ថិតនៅចំកណ្តាលទីក្រុងហ្វូចូវ ខេត្តហុកគៀន ទំហំប្រហែល ៤០ ហិកតាគឺជាសំណង់អគារនារជ្ជកាលម៉េង និងរជ្ជកាលឈីងដែលមានទ្រង់ទ្រាយធំបំផុតហើយត្រូវបានអភិរក្សយ៉ាងល្អបំផុតក្នុងប្រទេសចិន។លោក Xi Jinping បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិរក្សក្រុងបុរាណនិងវិថីបុរាណ។ 

កាលពីអំឡុងទសវត្សឆ្នាំ១៩៩០ លោកជាលេខាធិការបក្សនៅក្រុងហ្វូចូវ ពេលបានដឹងថាការអភិវឌ្ឍអចលនទ្រព្យត្រូវវាយកម្ទេចចោលអគារបុរាណនៅ សានហ្វាង ឈីស្យាំង លោកបានបញ្ជាឱ្យបញ្ចប់ផែនការអភិវឌ្ឍន៍តែម្តង បន្ទាប់មកបានជំរុញរដ្ឋបាលក្រុងឱ្យធ្វើផែនការអភិវឌ្ឍទីក្រុងដែលផ្តោតលើការជួសជុលសង្កាត់បុរាណផងកែលម្អទីក្រុងផង។កាលពីឆ្នាំ២០២១ លោក Xi Jinping បានទៅដល់សង្កាត់នេះម្តងទៀត។កន្លែងបេតិកភណ្ឌវប្បធម៌មួយនេះដែលគេចផុតពីការវាយកម្ទេចចោលបានក្លាយជាតំបន់ទេសចរណ៍ដ៏ល្បីឈ្មោះដែលមានសភាពអ៊ូអខ្លាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនមកដើរលេងកម្សាន្ត។រយៈពេលជាង ៣០ ឆ្នាំបានកន្លងផុតទៅទីនេះបានត្រូវរក្សាទុកទាំងស្រុង និងត្រូវបានអភិរក្សយ៉ាងល្អហើយនឹងបន្តបង្ហាញពីភាពរស់រវើកថ្មីកាន់តែច្រើនថែមទៀត។

«ការអភិរក្សសង្កាត់ប្រពៃណីឱ្យល្អ អភិរក្សសំណង់បុរាណឱ្យល្អ អភិរក្សវត្ថុបុរាណឱ្យល្អ គឺជាការរក្សាទុកប្រវត្តិសាស្ត្រនិងសរសៃឈាមវប្បធម៌របស់ទីក្រុង។» «ត្រូវអភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌នៃទីក្រុងឱ្យបានល្អដូចជាការថែរក្សាថ្នាក់ថ្នមជីវិតរបស់យើង។» នេះបើតាមការគូសបញ្ជាក់របស់ លោក Xi Jinping៕

លោក Xi Jinping ថ្លែងអំពីការអភិវឌ្ឍទីក្រុង ៖ «ត្រូវអភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌នៃទីក្រុងឱ្យបានល្អដូចជាការរក្សាថ្នាក់ថ្នមជីវិតរបស់យើង»