«ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន»ភាគ ៤ ត្រូវបានបោះពុម្ពជាច្រើនភាសា
ពេលថ្មីៗនេះសៀវភៅ«ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន»ភាគ ៤ត្រូវបានបោះពុម្ពជា ៨ ភាសា គឺភាសាបារាំង រុស្ស៊ី អារ៉ាប់ អេស្បាញ ព័រទុយហ្គាល់ អាឡឺម៉ង់ ជប៉ុន និងអក្សរពុម្ពចិនបានបោះពុម្ពដោយគ្រឹះស្ថានបោះពុម្ពផ្សាយភាសាបរទេសក្នុងប្រទេស និងក្រៅប្រទេសជាផ្លូវការ។
ចាប់តាំងពីសៀវភៅ«ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន»ភាគ ៤ជាភាសាចិន និងភាសាអង់គ្លេសបោះពុម្ពផ្សាយនៅខែកក្កដា ឆ្នាំ២០២២ មក ទទួលបានការឆ្លើយតបយ៉ាងក្លៀវក្លាទាំងក្នុងប្រទេស និងក្រៅប្រទេស។ ការបោះពុម្ភនិងការចែកចាយពហុភាសានៃសៀវភៅ«ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន»ភាគ ៤នឹងជួយសហគមន៍អន្តរជាតិស្វែងយល់ពីការវិវត្តចុងក្រោយនៃទស្សនវិជ្ជារបស់ឯកឧត្តម ស៊ី ជីនភីង ស្តីពីសង្គមនិយមតាមបែបផែនចិនក្នុងយុគសម័យថ្មី និងជួយជំរុញការយល់ដឹងអំពីផ្លូវអភិវឌ្ឍន៍របស់ប្រទេសចិន អភិបាលកិច្ចរបស់ប្រទេសចិន និងគោលការណ៍របស់ប្រទេសចិនឱ្យកាន់តែស៊ីជម្រៅ ដែលប្រកបដោយសារៈសំខាន់ក្រៃលែង៕
អ្នកបកប្រែ ៖ Shen Yan