លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Abbas ប្រធានាធិបតីប៉ាឡេស្ទីន
នារសៀលថ្ងៃទី ១៤ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីនដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមាសភាប្រជាជនក្រុងប៉េកាំង។
នៅក្នុងកិច្ចជំនួប លោក Xi Jinping បានសម្តែងការស្វាគមន៍ចំពោះលោក Abbas ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិនម្តងទៀត។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិន និងប៉ាឡេស្ទីនគឺជាមិត្តល្អ និងដៃគូល្អ ដែលមានទំនុកចិត្តចំពោះគ្នា និងគាំទ្រគ្នាទៅវិញទៅមក។ ប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានទទួលស្គាល់អង្គការរំដោះប៉ាឡេស្ទីន និងរដ្ឋប៉ាឡេស្ទីនហើយតែងតែគាំទ្រយ៉ាងមុតមាំចំពោះបុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនប៉ាឡេស្ទីនក្នុងការស្តារសិទ្ធិស្របច្បាប់នៃប្រជាជាតិ។ ក្នុងការប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្មពិភពលោកក្នុងមួយសតវត្សរ៍ និងការផ្លាស់ប្តូរថ្មីនៃស្ថានការណ៍មជ្ឈិមបូព៌ាប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការជាមួយប៉ាឡេស្ទីន ដើម្បីជំរុញការដោះស្រយបញ្ហាប៉ាឡេស្ទីនឱ្យបានគ្រប់ជ្រុងជ្រោយប្រកបដោយភាពយុត្តិធម៌ និងយូរអង្វែងក្នុងពេលឆាប់។ថ្ងៃនេះ យើងនឹងប្រកាសរួមគ្នាអំពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រចិន-ប៉ាគីស្ថាន ដែលនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី។ ប្រទេសចិនមានឆន្ទៈក្នុងការឆ្លៀតយកឱកាសនេះដើម្បីជំរុញកិច្ចសហប្រតិបត្តិការមេត្រីភាពជាមួយប៉ាឡេស្ទីនលើគ្រប់វិស័យ៕