រឿងរ៉ាវរវាង លោក Xi Jinping និងលោកឪពុក ៖ តម្កល់ទុកប្រជាជនក្នុងទីកំពូលរបស់ដួងចិត្ត
លោក Xi Zhongxun ធ្លាប់ផ្តាំកូនប្រុសគឺ លោក Xi Jinping ថា ៖ «មិនថាកូនធ្វើជាមន្ត្រីថានៈខ្ពស់ប៉ុនណាក្តី កុំភ្លេចបម្រើប្រជាជនដោយខិតខំដិតដល់ ត្រូវគិតពិចារណាចំពោះមហាជនទាក់ទងជាមួយមហាជន ដោយអាកប្បកិរិយាស្និទ្ធស្នាល។»
នេះជាការទាមទាររបស់លោកឪពុកចំពោះកូនផង និងជាការបន្តវេនខាងស្មារតីរបស់សមាជិកបក្សកុម្មុយនីស្តចិនជំនាន់ទាំងពីរផង។
កាលពី ខែតុលា ឆ្នាំ១៩៤៥ ពេលណែនាំ លោក Xi Zhongxun ចំពោះសមមិត្តក្នុងបក្ស លោក ម៉ៅ សេតុង បាននិយាយថា ៖ «គាត់ជាអ្នកដឹកនាំដើរចេញពីមហាជន។»
គួរបញ្ជាក់ថា លោក Xi Zhongxun តែងតែនិយាយថា «ខ្ញុំជាកូនប្រុសរបស់កសិករ» ។តាមឯកសារការងារកាលនោះមហាជននៅកន្លែងដែលលោកធ្លាប់ធ្វើការ «មិនថាចាស់ៗក្តីវ័យក្មេងៗក្តីសុទ្ធតែស្គាល់គាត់ហើយចូលចិត្តគាត់» ។លោក Xi Zhongxun ធ្លាប់បម្រើការងារតាមខេត្តក្វាំងតុងដែលកាលនោះលោកខំធ្វើការទាំងយប់ទាំងថ្ងៃរហូតដល់យប់អាធ្រាត្រទើបសម្រាក។លោកធ្លាប់ចុះទៅដល់ស្រុកក្រីក្រខ្លាំងចំនួនជាច្រើនក្នុងខេត្តក្វាំងតុងនៅរដូវក្តៅឆ្នាំមួយទោះជាក្តៅខ្លាំងក៏លោកបានចុះទៅត្រួតពិនិត្យការងារតាមស្រុកចំនួន ២៣ ជាប់គ្នា។
លោកឪពុកជាគំរូដែលលើកទឹកចិត្តដល់កូន។
«បម្រើប្រជាជន» «ធ្វើកិច្ចការជាក់ស្តែងជូនប្រជាជន» គឺជាបំណងរួមមិនបាច់និយាយរវាង លោក Xi Jinping និងលោកឪពុក។
ពេលអាយុចាស់ លោក Xi Zhongxun បានបូកសរុបឆាកជីវិតរបស់ខ្លួនថា «តស៊ូពេញមួយជីវិតសប្បាយរីករាយពេញមួយជីវិតតស៊ូជារៀងរាល់ថ្ងៃសប្បាយរីករាយជារៀងរាល់ថ្ងៃ» ។លោកបានអប់រំកូនប្រុសកូនស្រីដោយខ្លួនផ្ទាល់ថា ត្រូវធ្វើជាមនុស្សម្នាក់ដែលចរិតល្អសុទ្ធសាធ និងមានប្រយោជន៍ដល់ប្រជាជន។
«ការបម្រើប្រជាជន គឺជាចិត្តកតញ្ញូដ៏ធំបំផុតសម្រាប់ពុកម៉ែ!» នេះជាការរំពឹងទុកនិងផ្តាំផ្ញើរបស់ លោក Xi Zhongxun ចំពោះកូនប្រុសគឺ លោក Xi Jinping។
ពិសោធន៍ការងារ និងធ្វើអភិបាលកិច្ចរបស់ លោក Xi Jinping មានច្រើនស្រទាប់ថ្នាក់ ទាំងភូមិ ស្រុក ក្រុង តំបន់ ខេត្ត និងមុខងារសំខាន់ៗក្នុងបក្ស ក្នុងរដ្ឋបាលនិងកងទ័ព។លោកតែងលើកឡើងថា ធ្វើជា “មន្ត្រី” តាមកន្លែងណាមួយគួរបង្កើតផលប្រយោជន៍ជូនមហាជនរបស់កន្លែងនោះគួរចងចាំនូវបំណងរបស់ប្រជាជន។
កាលពីរដូវស្លឹកឈើជ្រុះឆ្នាំ ២០១៣ លោក Xi Jinping បានជិះយន្តហោះជិះឡានឆ្លងកាត់ភ្នំទៅដល់ភូមិ Shibadong ដែលស្ថិតនៅទីដាច់ស្រយាលខេត្ត Hunan ។អង្គុយនៅទីធ្លាហាលស្រូវរបស់អ្នកភូមិជួបជុំសំណេះសំណាល់ជាមួយពុកម៉ែបងប្អូនលោកបានលើកឡើងជាលើកទីមួយនូវ “ការជួយកាត់បន្ថយភាពក្រីក្រដោយចំគោលដៅ” បន្ទាប់មកការអនុវត្តថ្មីនៃការចេញផុតពីភាពក្រីក្រខ្លាំងបានបន្តធ្វើក្នុងគ្រប់ទីកន្លែងទូទាំងប្រទេសចិន។
នៅភ្នំ Jinggangshan ខេត្ត Jiangxi អ្នកភូមិបានចាប់ដៃរបស់ លោក Xi Jinping និយាយយ៉ាងរំភើបថា ៖ “អរគុណលោកមកសួរសុខទុក្ខពួកយើងលោកជាម្ចាស់ប្រទេសរវល់ខ្លាំងណាស់។”លោកបានឆ្លើយតបថា ៖ “ម្ចាស់ប្រទេសគឺប្រជាជនបក្សកុម្មុយនីស្តជាអ្នកបម្រើប្រជាជនរត់ការដើម្បីអស់លោកអ្នក។”
នៅភូមិ Sanhe ខេត្ត Sichuan លោកបាននិយាយថា ៖ “ពាក្យសន្យាដែលបក្សបានជាប់ជាមួយមហាជននឹងអនុវត្តឱ្យសម្រេចជាមិនខាន!”
នៅភូមិ Fumin ខេត្ត Gansu លោកបាននិយាយថា ៖ “ការឱ្យជីវភាពរស់នៅរបស់មហាជនកាន់តែសុភមង្គលគឺជាបុព្វការរបស់បក្ស។”។ល។
លោកបានតម្កល់ទុកប្រជាជនក្នុងដួងចិត្តបានចងចាំពាក្យផ្តាំរបស់លោកឪពុកបានអនុវត្តជាប់រហូតនូវគោលបំណងបក្សអំពី «បម្រើប្រជាជនដោយចិត្តមួយថ្លើមមួយ» ។
ឪពុក និងកូនដែលជាមនុស្សពីរជំនាន់ចាប់ពី“អ្នកដឹកនាំរបស់មហាជន” ដល់ “អ្នកបម្រើប្រជាជន” ប្រជាជនគឺជាប្រភពកម្លាំងដូចគ្នារបស់ពួកគេ និងជាបំណងតស៊ូពេញជីវិតដូចគ្នា។
ក្រុមគ្រួសារជាប្រទេសដ៏តូចបំផុតខណៈប្រទេសជាការប្រមូលផ្តុំនៃក្រុមគ្រួសារចំនួនរាប់ពាន់រាប់ម៉ឺន។លោក Xi Jinping បានធំធាត់ឡើងក្នុងឥរិយាបថក្នុងផ្ទះដ៏ល្អលោកបានចងចាំការផ្តាំផ្ញើរបស់លោកឪពុក និងអ្នកម្តាយដែលតម្កល់ទុកប្រជាជនក្នុងទីកំពូលរបស់ដួងចិត្តលោកបានបន្តខិតខំតស៊ូជាប់រហូតដើម្បីផ្តល់សុភមង្គល និងជីវិតល្អបវរជូនក្រុមគ្រួសាររាប់លានរាប់សែនដែលមិនបានខកចិត្តរបស់ប្រជាជន៕