លោក Xi Jinping ប្រធានរដ្ឋចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរុករកប្រភពដើមនៃអរិយធម៌ចិន

2023-06-21 15:13:18
ប្រភព:CRI

តាមរយៈការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់អ្នកប្រាជ្ញជាច្រើនជំនាន់លទ្ធផលស្រាវជ្រាវនៃគម្រោងធំៗដូចជាគម្រោងរុករកអរិយធម៌ចិនបានបញ្ជាក់ពីប្រវត្តិសាស្រ្តមនុស្សជាតិរាប់លានឆ្នាំរបស់ប្រទេសចិនប្រវត្តិសាស្រ្តវប្បធម៌១ម៉ឺនឆ្នាំ និងប្រវត្តិសាស្រ្តអរិយធម៌ជាង ៥ ពាន់ឆ្នាំ។លោក Xi Jinping តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគម្រោងសំខាន់នៃការរុករកប្រភពដើមនៃអរិយធម៌ចិន។លោកបញ្ជាក់ថា ជនជាតិមួយ និងប្រទេសមួយត្រូវដឹងថាខ្លួនជានរណាមកពីណា និងទៅកាន់ទីណាបើគិតច្បាស់ហើយ និងគិតបានត្រឹមត្រូវហើយក៏ត្រូវតែឆ្ពោះទៅកាន់គោលដៅរបស់ខ្លួនដោយមិនងាករេ។ចាប់តាំងពីសមាជលើកទី ១៨ នៃបក្សកុម្មុយនីស្ដចិនមក លោក Xi Jinping បានកំណត់ទស្សនៈរបស់គាត់អំពីប្រវត្តិសាស្រ្តដ៏ជ្រាលជ្រៅនៃអរិយធម៌ចិនម្តងហើយម្តងទៀត។

លោក Xi Jinping ប្រធានរដ្ឋចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរុករកប្រភពដើមនៃអរិយធម៌ចិន