លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរទៅកាន់វេទិកាមិត្តភាពរវាងប្រជាជនចិន-អាមេរិក "Guling "
ថ្ងៃទី ២៨ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរទៅកាន់វេទិកាមិត្តភាពរវាងប្រជាជនចិននិងប្រជាជនអាមេរិក"Guling" ។
លោក Xi Jinping បានលើកឡើងថា ក្នុងឆ្នាំ ១៩៩២ ខ្ញុំបានអញ្ជើញលោកស្រី Gardner ទៅទស្សនារមណីយដ្ឋានGuling ហើយបានជួយលោកស្រីបំពេញក្តីស្រមៃរបស់ស្វាមីលោកស្រីដែលត្រឡប់ទៅរមណីយដ្ឋានGulingដែលត្រូវស្វាមីលោកស្រីចាត់ទុកជាស្រុកកំណើតរបស់លោកវិញ ។ ជាង ៣០ ឆ្នាំបានកន្លងផុតទៅ ក្រុមមិត្តភ័ក្តិរបស់" Guling"និងឥស្សរជន គ្រប់មជ្ឈដ្ឋាននៃប្រទេសទាំងពីរចិននិងអាមេរិកបានស្វែងយល់យ៉ាងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ Guling ផ្សព្វផ្សាយយ៉ាងសកម្មនូវវប្បធម៌ Guling បាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការធ្វើឱ្យស៊ីជម្រៅនូវការយល់ដឹងគ្នាទៅវិញទៅមកនិងការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជនចិនប្រជាជនអាមេរិក ។
លោក Xi Jinping បានថ្លែងទៀតថា ខ្ញុំរីករាយណាស់ដែលបានទទួលសំបុត្រពីសមាជិកនៃក្រុមមិត្តភ័ក្តិរបស់ "Guling" ដែលបានធ្វើឱ្យខ្ញុំយល់ដឹងពីរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍បន្ថែមទៀតអំពីអ្នកទាំងឡាយជាមួយរមណីយដ្ឋាន Guling ។ បទពិសោធន៍នៃក្រុមមិត្តភ័ក្តិរបស់ "Guling" បានបង្ហាញជាថ្មីម្តងទៀតថាប្រជាជនរវាងចិននិងអាមេរិកអាចយកឈ្នះលើភាពខុសគ្នានៃប្រព័ន្ធ វប្បធម៌និងភាសានិងបង្កើតមិត្តភាពយ៉ាងជ្រាលជ្រៅ ។
លោក Xi Jinping បានគូបញ្ជាក់ថា មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសនិងប្រទេសគឺស្ថិតនៅលើប្រជាជននិងប្រជាជន។ ខ្ញុំសង្ឃឹមថា គ្រប់គ្នានឹងបន្តវេននូវរឿងរ៉ាវរបស់ Guling និងមនោសញ្ចេតនាចំពោះ Guling ហើយបន្តដំណើរទៅមុខទៀត ដូច្នេះមិត្តភាពរវាងប្រជាជនចិននិងប្រជាជនអាមេរិកនឹងរីកចម្រើនដូចដើមតាត្រៅពាន់ឆ្នាំនៅលើ Guling ។
វេទិកាមិត្តភាពប្រជាជនរវាងចិន-អាមេរិក "Guling "បានបើកធ្វើនៅក្រុង Fuzhou ខេត្ត Fujian កាលពីថ្ងៃទី ២៨ ខែមិថុនា ។ សមាជិកមួយចំនួននៃក្រុមមិត្តភ័ក្តិរបស់"Guling"និងឥស្សរជនគ្រប់មជ្ឈដ្ឋានរបស់ចិននិងអាមេរិកបានចូលរួម ៕