លោក​Xi Jinping​ប្រធាន​រដ្ឋចិនបានជួបសន្ទនាជាមួយលោកPham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម

2023-06-29 19:23:47
ប្រភព:CRI

រសៀលថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៣ នៅវិមានសភាប្រជាជនចិន លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Pham Minh Chinhនាយករដ្ឋមន្ត្រីវៀតណាមដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។

លោក Xi Jinpingបានថ្លែងថា ឆ្នាំនេះជាគម្រប់១៥ឆ្នាំដែលប្រទេសចិននិងវៀតណាមបង្កើតទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។គ្រប់ស្រទាប់ថ្នាក់នៃប្រទេសទាំងពីរមានការប្រាស្រ័យទាក់ទងគ្នាកាន់តែជិតស្និទ្ធ គំនិតឯកភាពរវាងខ្ញុំនិងលោកអគ្គលេខាធិការNguyễn Phú Trọngបាននិងកំពុងទទួលការអនុវត្តជាក់ស្តែង។

លោកXi Jinpingបានគូសបញ្ជាក់ថាប្រទេសចិននិងវៀតណាមគឺជាប្រទេសសង្គមនិយម។ភាគីទាំងពីរគួរតែធ្វើយ៉ាងណាដើម្បីធ្វើឱ្យការផ្លាស់ប្តូរបទពិសោធន៍ការគ្រប់គ្រងបក្សនិងអភិបាលកិច្ចមានភាពកាន់តែស៊ីជម្រៅហើយគាំទ្រគ្នាទៅវិញទៅមកនិងយ៉ាងម៉ឺងម៉ាត់ចំពោះការដើរលើមាគ៌ាសង្គមនិយមដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ខ្លួននិងមាគ៌ាទំនើបកម្មដែលប្រកបដោយលក្ខណៈពិសេសរបស់ខ្លួនឱ្យបានល្អ។ភាគីទាំងពីរគួរតែខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យការផ្លាស់ប្តូរខាងអរិយធ៌កាន់តែមានច្រើនបែបយ៉ាងពង្រឹងគ្រឹះមូលដ្ឋានរបស់ប្រជាជននិងប្រជាជនសម្រាប់អភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរចិននិងវៀតណាម។ភាគីទាំងពីរគួរតែរួមគ្នាប្រឆាំងនឹង”ការផ្តាច់ពីខ្សែសង្វាក់ឧស្សាហកម្ម”ប្រឆាំងនឹងយកបញ្ហាសេដ្ឋកិច្ចនិងបច្ចេកទេសប្រែទៅជាបញ្ហានយោបាយ គាំពារសមភាពនិងយុត្តិធម៌អន្តរជាតិនិងសិទ្ធិនិងផលប្រយោជន៍របស់ខ្លួនក្នុងការអភិវឌ្ឍ ជំរុញសណ្តាប់ធ្នាប់អន្តរជាតិឆ្ពោះទៅកាន់ទិសដៅកាន់តែមានយុត្តិធម៌និងសមហេតុផលព្រមទាំងបង្កើតបរិយាកាសខាងក្រៅដ៏មានសន្តិភាពនិងស្ថិរភាពសម្រាប់ប្រទេសទាំងពីរចិននិងវៀតណាមរួមគ្នាកសាងសង្គមទំនើបកម្ម។

ជាការឆ្លើយតប លោកPham Minh Chinhបានថ្លែងថាភាគីវៀតណាមសូមថ្លែងអំណរគុណចំពោះប្រទេសចិនដែលបាននិងកំពុងផ្តល់ជំនួយដ៏ថ្លៃថ្លាចំពោះប្រទេសវៀតណាមក្នុងអំឡុងពេលកន្លងមក។ភាគីវៀតណាមប្រកាន់ខ្ជាប់យ៉ាងម៉ឹងមា៉ត់នូវគោលនយោបាយចិនតែមួយគាំទ្រចំពោះគំនិតផ្តួតផ្តើមអភិវឌ្ឍន៍សកលគំនិតផ្តួចផ្តើមសន្តិសុខសកលគំនិតផ្តួចផ្តើមអរិយធម៌សកលដែលលើកឡើងដោយលោកXi Jinpingប្រធានរដ្ឋចិនគាំទ្រប្រទេសចិនចូលរួម«កិច្ចព្រមព្រៀងវឌ្ឍនភាពនិងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក»(CPTPP)នឹងបន្តសកម្មចូលរួមការកសាងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”ជំរុញទំនាក់ទំនងវៀតណាមនិងចិនវិវឌ្ឍចម្រើនទៅមុខដោយឥតឈប់ឈរ។វៀតណាមប្រឆាំងនឹងការយកបញ្ហាសេដ្ឋកិច្ចប្រែទៅជាបញ្ហានយោបាយរីករាយធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយចិនដើម្បីឆ្លើយតបនឹងការប្រឈមនិងហានិភ័យទាំងអស់មិនព្រមឱ្យកម្លាំងណាមួយញុះញង់ឱ្យទំនាក់ទំនងវៀតណាមនិងចិនផ្កច់គ្នាខិតខំប្រឹងប្រែងកសាងទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនដែលមានវាសនារួមជាមួយគ្នា៕

លោក​Xi Jinping​ប្រធាន​រដ្ឋចិនបានជួបសន្ទនាជាមួយលោកPham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម