លោកXi Jinpingជួបសន្ទនាជាមួយលោកOyun-Erdeneនាយករដ្ឋមន្ត្រីម៉ុងហ្គោលី
រសៀលថ្ងៃទី២៧ ខែមិថុនា លោកXiJinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកOyun-Erdeneនាយករដ្ឋមន្ត្រីម៉ុងហ្គោលីដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននៅវិមានសភាប្រជាជន។
លោកXiJinpingបានលើកឡើងថា ភាគីចិនរីករាយរួមជាមួយម៉ុងហ្គោលី ចាត់ទុកការកសាងសហគមន៍វាសនារួមរវាងប្រទេសចិននិងម៉ុងហ្គោលីជាការដឹកនាំ ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងម៉ុងហ្គោលីឆ្ពោះទៅរកកម្រិតកាន់តែខ្ពស់ ហើយបន្ថែមបញ្ចូលភាពស្ថិរភាពនិងប្រាកដប្រជាកាន់តែច្រើនដល់តំបន់នេះ។
លោកបានបន្តទៀតថា ប្រទេសចិននិងម៉ុងហ្គោលីសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍ ភាគីចិនគាំទ្រភាគីម៉ុងហ្គោលីដើរតួនាទីយ៉ាងសកម្មក្នុងកិច្ចការតំបន់និងអន្តរជាតិ ដោយសង្ឃឹមថា ភាគីទាំង២គាំពារយ៉ាងម៉ឺងម៉ាត់នូវពហុភាគីនិយម រួមគ្នាកសាងទំនាក់ទំនងអន្តរជាតិបែបថ្មីដែលគោរពគ្នាទៅវិញទៅមក យុត្តិធម៌និងសច្ចភាព កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ។
ជាការឆ្លើយតប ភាគីម៉ុងហ្គោលីរីករាយបង្កើតទំនាក់ទំនងរវាងម៉ុងហ្គោលីនិងចិនជាគំរូនៃទំនាក់ទំនងរវាងប្រទេសនិងប្រទេស។ភាគីម៉ុងហ្គោលីប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ គាំទ្រជំហររបស់ភាគីចិនលើបញ្ហាពាក់ព័ន្ធតៃវ៉ាន់ XiZang និងស៊ីនជាំងជាដើម គាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកលដែលលើកឡើងដោយលោកXi Jinping រីករាយធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីចិន បន្តគោរពគ្នាទៅវិញទៅមកនិងគាំទ្រផ្លូវអភិវឌ្ឍន៍ដែលខ្លួនបានជ្រើសរើស រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ បង្កើនការផ្លាស់ប្តូររវាងបក្សនិងយុវជន ជំរុញការតភ្ជាប់ផ្នែកផ្លូវដែកឆ្លងដែននិងច្រករវាងប្រទេសទាំង២ ធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍបៃតងជាដើមកាន់តែស៊ីជម្រៅ៕