លោកXi Jinpingប្រធានរដ្ឋចិនថ្លែងថា ចងចាំពីបេសកកម្មដើមរបស់ខ្លួន ប្រកាន់ខ្ជាប់នូវសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ក្នុងន័យដាក់បញ្ចូលនូវភាពប្រាកដប្រជា និងថាមពលវិជ្ជមានកាន់តែច្រើនសម្រាប់ការគាំពារសន្តិភាព និងការអភិវឌ្ឍពិភពលោក

2023-07-05 17:08:05
ប្រភព:CRI

កាលពីរសៀលថ្ងៃទី៤ខែកក្កដា នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី ២៣ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃតាមរយៈប្រព័ន្ធវីដេអូ និងថ្លែងសុន្ទរកថាគន្លឹះក្រោមប្រធានបទ“ចងចាំពីបេសកកម្មដើមរបស់ខ្លួន ប្រកាន់ខ្ជាប់នូវសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវការអភិវឌ្ឍកាន់តែអស្ចារ្យ”។

លោក Xi Jinping បានសង្កត់ធ្ងន់ថា យើងត្រូវចងចាំពីបេសកកម្មដើមរបស់ខ្លួន ប្រកាន់ខ្ជាប់នូវសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ក្នុងន័យដាក់បញ្ចូលនូវភាពប្រាកដប្រជា និងថាមពលវិជ្ជមានកាន់តែច្រើនសម្រាប់ការគាំពារសន្តិភាព និងការអភិវឌ្ឍពិភពលោក។លោកបានលើកឡើង៥ចំណុច៖

ទីមួយ ត្រូវប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវ ពង្រឹងសាមគ្គីភាពនិងទំនុកចិត្តទៅវិញទៅមក ព្រមទាំងពង្រឹងការប្រាស្រ័យទាក់ទង និងសហការជាយុទ្ធសាស្រ្ត ធ្វើការសន្ទនាដើម្បីលុបបំបាត់ការខ្វែងគំនិត និងធ្វើកិច្ចសហប្រតិបត្តិការដើម្បីជំនួសឱ្យការប្រកួតប្រជែង។

ទីពីរ គាំពារសន្តិភាពក្នុងតំបន់ និងធានាសន្តិសុខរួម។

ទី៣ ផ្តោតលើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ។

ទី៤ ពង្រឹងការផ្លាស់ប្តូរ និងការរៀនពីគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

ទី៥ អនុវត្តពហុភាគីនិយម និងធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាព៕

លោកXi Jinpingប្រធានរដ្ឋចិនថ្លែងថា ចងចាំពីបេសកកម្មដើមរបស់ខ្លួន ប្រកាន់ខ្ជាប់នូវសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ក្នុងន័យដាក់បញ្ចូលនូវភាពប្រាកដប្រជា និងថាមពលវិជ្ជមានកាន់តែច្រើនសម្រាប់ការគាំពារសន្តិភាព និងការអភិវឌ្ឍពិភពលោក