លោក Xi Jinpingប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរខួបទី ៧០ នៃ"ដំណើរបំបែកទឹកកក"ផ្នែកពាណិជ្ជកម្មរវាងចិននិងអង់គ្លេស

2023-07-06 16:44:56
ប្រភព:CRI

នៅថ្ងៃទី៦ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរខួបទី៧០នៃ"ដំណើរបំបែកទឹកកក"ផ្នែកពាណិជ្ជកម្មរវាងចិននិងអង់គ្លេស។

លោក Xi Jinping បានលើកឡើងថា កាលពី៧០ឆ្នាំមុនសហគ្រិនអង់គ្លេសបានមើលឃើញយ៉ាងច្បាស់ពីអនាគតដ៏ភ្លឺស្វាងនៃប្រទេសចិនថ្មី និងសក្តានុពលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអង់គ្លេស ដោយបានបើកច្រកសម្រាប់ការផ្លាស់ប្តូរផ្នែកពាណិជ្ជកម្មរវាងប្រទេសចិន និងអង់គ្លេស។ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរ ទំហំពាណិជ្ជកម្មចិន-អង់គ្លេសបច្ចុប្បន្នបានកើនឡើងលើសពី១រយពាន់លានដុល្លារអាមេរិក។ ការពិតជាក់ស្តែងបានបង្ហាញឱ្យឃើញថា កិច្ចសហប្រតិបត្តិការរវាងចិននិងអង់គ្លេសបានផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏មានអំណោយផលដល់សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោកផងដែរ។

លោក Xi Jinping សង្ឃឹមថា ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃប្រទេសចិននិងអង់គ្លេសនឹងបន្តវេនស្មារតី“បំបែកទឹកកក”ដែលប្រកបដោយចក្ខុវិស័យវែងឆ្ងាយ បើកចំហនិងកិច្ចសហប្រតិបត្តិការ ហើយហ៊ានធ្វើជាអ្នកឈានមុខ ក្នុងន័យខិតខំត្រួសត្រាយនិម្មាបនកម្មថ្មីនៃកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិននិងអង់គ្លេស។

លោក Xi Jinpingប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរខួបទី ៧០ នៃ"ដំណើរបំបែកទឹកកក"ផ្នែកពាណិជ្ជកម្មរវាងចិននិងអង់គ្លេស