លោក Xi Jinping ប្រធានរដ្ឋចិននឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាល់ហ្សេរី ដើម្បីរួមគ្នាគូរប្លង់ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាល់ហ្សេរីនាពេលអនាគត

2023-07-14 17:59:18
ប្រភព:CRI

តបតាមសេចក្តីអញ្ជើញរបស់លោកប្រធានរដ្ឋចិន Xi Jinping លោក Abdelmadjid Tebboune ប្រធានាធិបតីអាល់ហ្សេរីនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែកក្កដាខាងមុខនេះ។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ១៣ ខែកក្កដាថា ដំណើរទស្សនកិច្ចលើកនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសចិនក្នុងអាណត្តិកាលរបស់លោកប្រធានាធិបតី Abdelmadjid Tebboune។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច លោក Xi Jinping ប្រធានរដ្ឋចិននឹងជួបពិភាក្សាការងារជាមួយលោក Abdelmadjid Tebboune ប្រធានាធិបតីអាល់ហ្សេរីដើម្បីរួមគ្នាគូរប្លង់ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាល់ហ្សេរីនាពេលអនាគតព្រមទាំងផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា។

លោក Wang Wenbin បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោកប្រធានរដ្ឋចិន Xi Jinping និងលោកប្រធានាធិបតី Abdelmadjid Tebboune ទំនាក់ទំនងរវាងចិននិងអាល់ហ្សេរីបានទទួលការអភិវឌ្ឍយ៉ាងស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ការកសាងទំនុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅ ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងប្រកបដោយផ្លែផ្កាក្នុងក្របខណ្ឌនៃការរួមគ្នាកសាងសង់"ខ្សែក្រវាត់និងផ្លូវ" ហើយគាំពារយ៉ាងមុតមាំនូវសមភាពនិងយុត្តិធម៌អន្តរជាតិព្រមនិងផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ៕

លោក Xi Jinping ប្រធានរដ្ឋចិននឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាល់ហ្សេរី ដើម្បីរួមគ្នាគូរប្លង់ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាល់ហ្សេរីនាពេលអនាគត