លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ដ៏សំខាន់ដល់ការងារសន្តិសុខនិងព័ត៌មានវិទ្យាតាមបណ្តាញអ៊ីនធឺណែត ដោយបានគូសបញ្ជាក់ថា ត្រូវអនុវត្តឱ្យបានស៊ីជម្រៅនូវគំនិតដ៏សំខាន់របស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីកិច្ចកសាងប្រទេសខ្លាំងក្លាខាងបណ្តាញអ៊ីនធឺណែត ក៏ដូចជាខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃបុព្វហេតុព័ត៌មានវិទ្យាតាមបណ្តាញអ៊ីនធឺណែត

2023-07-17 16:14:38
ប្រភព:CRI

នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន  បានផ្តល់អនុសាសន៍ដ៏សំខាន់ដល់ការងារសន្តិសុខ និងព័ត៌មានវិទ្យាតាមបណ្តាញអ៊ីនធឺណែត ដោយបានលើកឡើងថា តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក បុព្វហេតុសន្តិសុខនិងព័ត៌មានវិទ្យាតាមបណ្តាកអ៊ីមធឺណែតរបស់ចិនទទួលបានសមិទ្ធផលដ៏ធំធេង ការដឹកនាំរបស់បក្សចំពោះកាងារព័ត៌មានវិទ្យាតាមបណ្តាញអ៊ីនធឺណែតបានបង្កើនឡើងដោយគ្រប់ជ្រុងជ្រោយ បានបង្កបង្កើតជាមូលដ្ឋាននូវប្រព័ន្ធគ្រប់គ្រងបណ្តាញអ៊ីនធឺណែតដោយចម្រុះ ប្រព័ន្ធនិងសមត្ថភាពធានាសន្តិសុខបណ្តាញអ៊ីនធឺណែតត្រូវបានលើកកម្ពស់ឥតឈប់ឈរ កម្រិតនិយតកម្មតាមបណ្តាញអ៊ីនធឺណែតត្រូវលើកកម្ពស់ជាបន្តបន្ទាប់ សិទ្ធិបញ្ចេញមតិនិងកម្លាំងឥទ្ធិពលលើបណ្តាញអ៊ីនធឺណែតអន្តរជាតិបានកើនឡើងយ៉ាងច្បាស់លាស់ កិច្ចកសាងប្រទេសខ្លាំងក្លាខាងបណ្តាញអ៊ីនធឺណែតបានបោះជំហានថ្មី។

លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងដំណើរថ្មីនិងយុគសម័យថ្មី ឋានៈនិងតួនាទីរបស់កិច្ចការព័ត៌មានវិទ្យាកាន់តែសំខាន់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ត្រូវចាត់ទុកគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសប្រទេសចិនក្នុងយុគសម័យថ្មី ជាគោលការណ៍ណែនាំ ខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃបុព្វហេតុព័ត៌មានវិទ្យាតាមបណ្តាញអ៊ីនធឺណែត និងទទួលបានសមិទ្ធផលថ្មីក្នុងកិច្ចកសាងប្រទេសខ្លាំងក្លាខាងបណ្តាញអ៊ីនធឺណែត ដើម្បីរួមចំណែកថ្មីក្នុងការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងជំរុញដោយគ្រប់ជ្រុយជ្រោយនូវការស្តារឡើងវិញដ៏មហិមានៃភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ៕