ថ្លែងក្នុងកិច្ចប្រជុំសិក្សាស្រាវជ្រាវលើកទី ៧ នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោកប្រធានរដ្ឋចិន Xi Jinping បានសង្កត់ធ្ងន់ថា ត្រូវពង្រឹងអភិបាលកិច្ចយោធាដោយគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការអភិវឌ្ឍយោធាប្រកបដោយគុណភាពខ្ពស់

2023-07-25 17:25:25
ប្រភព:CRI

ក្នុងឱកាសនៃទិវាបង្កើតកងទ័ពរំដោះប្រជាជនចិន ១ សីហា ដែលជិតនឹងឈានចូលមកដល់ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំកិច្ចប្រជុំសិក្សាស្រាវជ្រាវលើកទី ៧ ស្តីពីការពង្រឹងអភិបាលកិច្ចយោធាដោយគ្រប់ជ្រុងជ្រោយនៅរសៀលថ្ងៃទី ២៤ ខែកក្កដា។ ពេលអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានសង្កត់ធ្ងន់ថា ការពង្រឹងអភិបាលកិច្ចយោធាដោយគ្រប់ជ្រុងជ្រោយ គឺជាការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនូវគំនិត និងវិធីសាស្រ្តខាងអភិបាលកិច្ចយោធារបស់បក្ស  ជាតម្រូវការយុទ្ធសាស្ត្រក្នុងការពន្លឿនការធ្វើទំនើបកម្មផ្នែកការពារជាតិ និងយោធា និងជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ការធ្វើទំនើបកម្ម និងសមត្ថភាពនៃប្រព័ន្ធអភិបាលកិច្ចជាតិ។ យើងត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ អនុវត្តយ៉ាងស៊ីជម្រៅនូវគោលគំនិតស្តីពីការពង្រឹងកម្លាំងយោធាក្នុងយុគសម័យថ្មី និងគោលការណ៍ណែនាំខាង យុទ្ធសាស្ត្រយោធាក្នុងយុគសម័យថ្មី ប្រកាន់ខ្ជាប់នូវការដឹកនាំយ៉ាងដាច់ខាតរបស់បក្សចំពោះយោធា ប្រកាន់ខ្ជាប់នូវស្តង់ដារមូលដ្ឋានតែមួយគត់នៃកម្លាំងប្រយុទ្ធប្រកាន់ខ្ជាប់ និងធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធយោធាសង្គមនិយមដែលមានលក្ខណៈពិសេសចិន កសាងប្រព័ន្ធអភិបាលកិច្ចយោធាទំនើប លើកកម្ពស់សមត្ថភាពអភិបាលកិច្ចយោធាទំនើប ជំរុញការអភិវឌ្ឍយោធាចិនប្រកបដោយគុណភាពខ្ពស់ជាមួយ និងអភិបាលកិច្ចកម្រិតខ្ពស់ ដើម្បីផ្តល់ជាការធានាដ៏រឹងមាំដល់ការសម្រេចបាននូវគោលដៅមួយសតវត្សនៃការបង្កើតកងទ័ពរំដោះប្រជាជនចិន៕

ថ្លែងក្នុងកិច្ចប្រជុំសិក្សាស្រាវជ្រាវលើកទី ៧ នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោកប្រធានរដ្ឋចិន Xi Jinping បានសង្កត់ធ្ងន់ថា ត្រូវពង្រឹងអភិបាលកិច្ចយោធាដោយគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការអភិវឌ្ឍយោធាប្រកបដោយគុណភាពខ្ពស់