លោកXi Jinping៖ តម្កល់ទុកការកសាងប្រទេសចិនដ៏ស្រស់ស្អាតជាអាទិភាពក្នុងការកសាងប្រទេសដ៏ខ្លាំងក្លានិងការស្តារប្រជាជាតិឱ្យមានភាពរុងរឿងឡើងវិញ

2023-07-26 16:46:39
ប្រភព:CRI

ទំនើបកម្មតាមបែបផែនចិន​ គឺជាទំនើបកម្មដែលមនុស្ស និងធម្មជាតិរួមរស់នៅជាមួយគ្នាដោយចុះសម្រុងគ្នា។ មនុស្ស និងធម្មជាតិគឺជាសហគមន៍ជីវិតរួម ការទាមទារមិនចេះចប់ពីធម្មជាតិរហូតដល់ការបំផ្លិចបំផ្លាញធម្មជាតិ មុខជានឹងត្រូវសងសឹកវិញដោយធម្មជាតិ។

យើងប្រកាន់ខ្ជាប់នូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ប្រកាន់ខ្ជាប់នូវទិសដៅដែលសន្សំសំចៃជាអាទិភាព និងការការពារជាអាទិភាព​ និងការស្តារធម្មជាតិឡើងវិញជាសំខាន់។ ការពារធម្មជាតិ និងបរិស្ថានអេកូឡូស៊ី ដូចជាការការពារភ្នែករបស់យើង ដើម្បីដើរតាមមាគ៌ានៃការអភិវឌ្ឍអរិយធម៌ ដែលផលិតកម្មអភិវឌ្ឍ ជីវភាពរស់នៅធូរធារ និងបរិស្ថានអេកូឡូស៊ីល្អបវរ និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រជាជាតិចិន។

ត្រូវរៀបចំផែនអភិវឌ្ឍន៍តាមទស្សនៈនៃការរួមរស់នៅដោយចុះសម្រុងគ្នារវាងមនុស្ស និងធម្មជាតិ តាមរយៈការការពារបរិស្ថានកម្រិតខ្ពស់ បង្កើតថាមពលថ្មី និងគុណសម្បត្តិថ្មីនៃការអភិវឌ្ឍ ហើយខិតខំកសាងប្រព័ន្ធសេដ្ឋកិច្ចបៃតង និងកាបូនទាប កាត់បន្ថយការចំណាយធនធាន និងបរិស្ថានសម្រាប់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងបន្តពង្រឹងសក្តានុពល និងភាពរឹងមាំនៃការអភិវឌ្ឍ។   

ទឹកថ្លា និងភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់។ បរិស្ថានអេកូឡូស៊ីដ៏ល្អប្រសើរមិនត្រឹមតែជាទ្រព្យសម្បត្តិធម្មជាតិប៉ុណ្ណោះទេ ថែមទាំងជាទ្រព្យសម្បត្តិសេដ្ឋកិច្ចផងដែរ ដែលទាក់ទងទៅនឹងសក្តានុពល និងភាពរឹងមាំនៃការអភិវឌ្ឍ៍សេដ្ឋកិច្ច និងសង្គម។ យើងត្រូវពន្លឿនការបង្កើតរូបមន្តអភិវឌ្ឍន៍បៃតង លើកកម្ពស់គោលនយោបាយឈ្នះៗទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចផង និងកិច្ចការពារបរិស្ថានផង និងកសាងពិភពលោក ដែលមានសេដ្ឋកិច្ចនិងបរិស្ថានអភិវឌ្ឍរួមគ្នា។

បើមនុស្សការពារធម្មជាតិ នោះធម្មជាតិប្រាកដជាផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិវិញ។ អរិយធម៌អេកូឡូស៊ីគឺជានិន្នាការប្រវត្តិសាស្ត្រក្នុងការអភិវឌ្ឍអរិយធម៌របស់មនុស្សជាតិ។ ចូរយើងរួមគ្នាលើកតម្កើងគោលគំនិតនៃអរិយធម៌អេកូឡូស៊ី ប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវខ្ពស់ចំពោះកូនចៅជំនាន់ក្រោយរួមគ្នាកសាងសហគមន៍រួមនៃជីវិតនៅលើផែនដី និងរួមគ្នាកសាងពិភពលោកដ៏ស្រស់ស្អាត៕

លោកXi Jinping៖ តម្កល់ទុកការកសាងប្រទេសចិនដ៏ស្រស់ស្អាតជាអាទិភាពក្នុងការកសាងប្រទេសដ៏ខ្លាំងក្លានិងការស្តារប្រជាជាតិឱ្យមានភាពរុងរឿងឡើងវិញ