លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះការរៀបចំសកម្មភាពអបអរសាទរខួបទី១០នៃការចាប់ដំណើរការរបៀងសេដ្ឋកិច្ចរវាងចិននិងប៉ាគីស្ថាន

2023-08-01 16:38:24
ប្រភព:CRI

កាលពីថ្ងៃទី៣១ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះការរៀបចំសកម្មភាពអបអរសាទរខួបទី១០នៃការចាប់ដំណើរការរបៀងសេដ្ឋកិច្ចរវាងចិននិងប៉ាគីស្ថាននៅក្រុងអ៊ីស្លាម៉ាបាដ រដ្ឋធានីប្រទេសប៉ាគីស្ថាន ។

លោក Xi Jinping បានលើកឡើងថា របៀងសេដ្ឋកិច្ចរវាងចិននិងប៉ាគីស្ថានជាគម្រោងដ៏សំខាន់ដែលដំណើរការមុនគេនិងសាកល្បងមុនគេនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ។ ចាប់ពីបានដំណើរការនៅឆ្នាំ២០១៣មក របៀងសេដ្ឋកិច្ចរវាងចិននិងប៉ាគីស្ថានបានបង្ហាញយ៉ាងរស់រវើកអំពីមិត្តភាពគ្រប់កាលៈទេសៈរវាងចិននិងប៉ាគីស្ថាន ក៏ដូចជាផ្តល់ការគាំទ្រដ៏សំខាន់សម្រាប់ប្រទេសទាំងពីរបង្កើតសហគមន៍រួមវាសនាចិន-ប៉ាគីស្ថានដែលមានភាពកាន់តែជិតស្និទ្ធក្នុងយុគសម័យថ្មី ។

លោក Xi Jinping បានគូសបញ្ជាក់ថា សម្លឹងមើលទៅអនាគត ភាគីចិនរីករាយរួមជាមួយភាគីប៉ាគីស្ថាន ធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយកម្រិតកាន់តែខ្ពស់ ក្របខ័ណ្ឌកាន់តែធំទូលាយនិងស្រទាប់កាន់តែស៊ីជម្រៅ ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់កាលៈទេសៈរវាងចិននិងប៉ាគីស្ថានឱ្យបោះជំហានថ្មី ក្នុងន័យរួមចំណែកកាន់តែធំចំពោះសន្តិភាពនិងវិបុលភាពរវាងប្រទេសទាំងពីររហូតដល់ក្នុងតំបន់ផងដែរ ៕

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះការរៀបចំសកម្មភាពអបអរសាទរខួបទី១០នៃការចាប់ដំណើរការរបៀងសេដ្ឋកិច្ចរវាងចិននិងប៉ាគីស្ថាន