ភាពយន្តឯកសាររឿង «ប្រយោគបុរាណចិនដែលលោកស៊ីជីនភីងចូលចិត្តប្រើ» រដូវកាលទី២ចាក់ផ្សាយនៅទ្វីបអាហ្រ្វិក

2023-08-21 16:25:57
ប្រភព:CRI

ខណៈពេលលោកស៊ីជីនភីងប្រធានរដ្ឋចិនអញ្ជើញទៅចូលរួមកិច្ចជំនួបលើកទី១៥ នៃថ្នាក់ដឹកនាំប្រទេស BRICS ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអាហ្រ្វិកខាងត្បូង ពិធីចាក់ផ្សាយភាពយន្តឯកសាររឿង «ប្រយោគបុរាណចិនដែលលោក ស៊ី ជីនភីងចូលចិត្តប្រើ» រដូវកាលទី២ដែលបញ្ចូលសំឡេងជាភាសាអង់គ្លេស ភាសាបារាំង ភាសាអារ៉ាប់ ភាសាហូសា និងភាសាស្វាហ៊ីលីដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅក្រុងចូហានណេសបឺកកាលពីថ្ងៃទី២០ ខែសីហា។ កម្មវិធីភាពយន្តនេះនឹងត្រូវចាក់ផ្សាយនៅប្រព័ន្ធសារព័ត៌មានសំខាន់ៗចំនួន ៦២ នៃប្រទេសអាហ្រ្វិកចំនួន ៣៨។

ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ឆ្នាំនេះជាខួបទី១០ នៃការដែលលោកស៊ីជីនភីងបានលើកឡើងនូវទស្សនៈអំពីគោលនយោបាយចំពោះអាហ្រ្វិកស្តីពីភាពពិតប្រាកដ ជិតស្និទ្ធ ស្មោះត្រង់និងទស្សនៈសច្ចៈ និងផលប្រយោជន៍ដ៏ត្រឹមត្រូវ។ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបាននាំមកនូវភាពយន្តឯកសាររឿង «ប្រយោគបុរាណចិនដែលលោក ស៊ី ជីនភីងចូលចិត្តប្រើ» រដូវកាលទី ២ ដែលជាកម្មវិធីឆ្នើមជូនដល់ទស្សនិកជនអាហ្រ្វិក ជឿជាក់ថា កម្មវិធីនេះនឹងផ្តល់ជាបង្អួចមួយដល់មិត្តអាហ្រ្វិកក្នុងការស្វែងយល់ពីគំនិតអភិបាលកិច្ចជាតិរបស់លោកប្រធានរដ្ឋចិនស៊ីជីនភីង ដើម្បីយល់ដឹងឱ្យបានកាន់តែស៊ីជម្រៅនូវវប្បធម៌ចិន ពុទ្ធិចិន និងស្មារតីចិន ទទួលអារម្មណ៍យ៉ាងស៊ីជម្រៅពីភាពទាក់ទាញដ៏ពិសេសនៃកិច្ចកសាងអរិយធម៌ទំនើបនៃប្រជាជាតិចិន ក៏ដូចជាទទួលអារម្មណ៍ពីភាពអាចជឿទុកចិត្តបាន ភាពគួរឱ្យស្រឡាញ់ និងភាពគួរឱ្យស្ងប់ស្ងែងរបស់ចិនក្នុងយុគសម័យថ្មី៕

ភាពយន្តឯកសាររឿង «ប្រយោគបុរាណចិនដែលលោកស៊ីជីនភីងចូលចិត្តប្រើ» រដូវកាលទី២ចាក់ផ្សាយនៅទ្វីបអាហ្រ្វិក