លោកស៊ីជីនភីង ប្រធានរដ្ឋចិននិងលោកRamaphosaប្រធានាធិបតីអាហ្រ្វិកខាងត្បូងរួមគ្នាជួបជាមួយអ្នកសារព័ត៌មាន

2023-08-23 18:00:08
ប្រភព:CRI

នៅវេលាថ្ងៃត្រង់ថ្ងៃទី២២ខែសីហា តាមម៉ោងក្នុងតំបន់ លោកស៊ីជីនភីងប្រធានរដ្ឋចិននិងលោកRamaphosaប្រធានាធិបតីអាហ្រ្វិកខាងត្បូងបានរួមគ្នាជួបជាមួយអ្នកសារព័ត៌មានបន្ទាប់ពីបានជួបពិភាក្សានៅទីស្តីការប្រធានាធិបតីក្រុងប្រេតូរីយ៉ា។

លោកស៊ីជីនភីងបានថ្លែងថា លោកមានក្តីសោមនស្សរីករាយណាស់ដោយសារបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាហ្រ្វិកខាងត្បូងម្តងទៀតតាមការអញ្ជើញរបស់លោកប្រធានាធិបតីRamaphosa។ឆ្នាំនេះជាខួបទី២៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងអាហ្រ្វិកខាងត្បូង ប្រទេសទាំងពីរចិននិងអាហ្រ្វិកខាងត្បូងត្រូវធ្វើជាដៃគូយុទ្ធសាស្រ្តដែលជឿទុកចិត្តគ្នាកម្រិតខ្ពស់។ប្រទេសទាំងពីរត្រូវរក្សានិន្នាការដ៏ល្អប្រសើរនៃការប្រាស្រ័យទាក់ទងជាន់ខ្ពស់ បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បង្កើនការផ្លាស់ប្តូរគ្នាខាងបទពិសោធអភិបាលកិច្ចជាតិ និងបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរៀងខ្លួន ក៏ដូចជាបញ្ហាធំនិងសំខាន់ដែលយកចិត្តទុកដាក់ដូចគ្នា។

ដោយឡែក លោកRamaphosaរំពឹងថា អាចរួមជាមួយលោកស៊ីជីនភីងប្រធានរដ្ឋចិននិងថ្នាក់ដឹកនាំនៃប្រទេសBRICSផ្សេងទៀត ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់សិទ្ធិបញ្ចេញមតិយោបល់របស់ប្រទេសBRICSនិងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងអភិបាលកិច្ចអន្តរជាតិ ក៏ដូចជាជំរុញការបង្កើតរបៀបរៀបរយអន្តរជាតិដែលកាន់តែមានភាពយុត្តិធម៌និងសមហេតុផល៕

លោកស៊ីជីនភីង ប្រធានរដ្ឋចិននិងលោកRamaphosaប្រធានាធិបតីអាហ្រ្វិកខាងត្បូងរួមគ្នាជួបជាមួយអ្នកសារព័ត៌មាន