លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចជំនួបលើកទី១៥ នៃថ្នាក់ដឹកនាំប្រទេស BRICS ព្រមទាំងថ្លែងសុន្ទរកថា

2023-08-24 17:31:15
ប្រភព:CRI

ព្រឹកថ្ងៃទី ២៣ ខែសីហា តាមម៉ោងក្នុងតំបន់ កិច្ចជំនួបលើកទី១៥ នៃថ្នាក់ដឹកនាំប្រទេស BRICS បានបើកធ្វើនៅមជ្ឈមណ្ឌលសន្និសីទ Sandton នៃក្រុង Johannesburg ។ លោក Ramaphosa ប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូងបានធ្វើជាអ្នកសម្របសម្រួលក្នុងកិច្ចជំនួប ។ លោក Xi Jinping ប្រធានរដ្ឋចិន លោក Lula ប្រធានាធិបតីប្រេស៊ីល លោក Modi នាយករដ្ឋមន្ត្រីឥណ្ឌា និងលោក ភូទីន ប្រធានាធិបតីរុស្ស៊ី (ចូលរួមតាមអនឡាញ) បានចូលរួមកិច្ចជំនួបលើកនេះ និងបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីកិច្ចសហប្រតិបតិ្តការBRICSនិងបញ្ហាអន្តរជាតិដ៏ធំនិងសំខាន់ដែលយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងបានឈានដល់គំនិតឯកភាពរួមយ៉ាងទូលំទូលាយ ជុំវិញប្រធានបទ“BRICS និងអាហ្វ្រិក៖ ធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូ ជំរុញកំណើនទៅវិញទៅមក សម្រេចបាននូវការអភិវឌ្ឍជានិរន្តរភាព បង្កើនពហុភាគីនិយមប្រកបដោយបរិយាបន្ន”  ។

លោក Xi Jinping បានថ្លែងសុន្ទរកថាគន្លឹះ ក្រោមចំណងជើងថា «សាមគ្គីនិងសហការគ្នាស្វែងរកការអភិវឌ្ឍ ហ៊ានរ៉ាប់រងទំនួលខុសត្រូវនិងជំរុញសន្តិភាពយ៉ាងអង់អាចក្លាហាន» ។

ថ្លែងក្នុងសុន្ទរកថា លោកXi Jinping បានលើកឡើងថា ប្រទេស BRICS ជាកម្លាំងដ៏សំខាន់សម្រាប់កសាងនិម្មាបនកម្មអន្តរជាតិ ។ ពួកយើងបានជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដោយម្ចាស់ការ រួមគ្នាគាំពារសិទ្ធិនិងផលប្រយោជន៍អភិវឌ្ឍន៍ រួមគ្នាដើរតាមផ្លូវឆ្ពោះទៅកាន់ទំនើបកម្ម ដែលជាតំណាងនៃទិសដៅឆ្ពោះទៅមុខរបស់មនុស្សជាតិ ការនេះពិតជានឹងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ដំណើរអភិវឌ្ឍន៍សកលជាមិនខាន ៕

លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចជំនួបលើកទី១៥ នៃថ្នាក់ដឹកនាំប្រទេស BRICS ព្រមទាំងថ្លែងសុន្ទរកថា