លោកប្រធានរដ្ឋចិន Xi Jinping ជួបសន្ទនាដោយឡែកពីគ្នាជាមួយប្រធានាធិបតីសេណេហ្គាល់ នាយករដ្ឋមន្ត្រីអេត្យូពី នាយករដ្ឋមន្ត្រីបង់ក្លាដែសនិងប្រធានរដ្ឋគុយបា

2023-08-24 17:32:26
ប្រភព:CRI

រសៀលថ្ងៃទី២៣ខែសីហាតាមម៉ោងក្នុងតំបន់ ខណៈពេលអញ្ជើញចូលរួមកិច្ចជំនួបលើកទី១៥នៃថ្នាក់ដឹកនាំប្រទេស BRICS នៅក្រុង Johannesburg លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាដោយឡែកពីគ្នាជាមួយលោក Macky Sall ប្រធានាធិបតីសេណេហ្គាល់ លោក Abiy Ahmed Ali នាយករដ្ឋមន្ត្រីអេត្យូពី លោកស្រី Sheikh Hasina នាយករដ្ឋមន្ត្រីបង់ក្លាដែសនិងលោក Miguel Diaz-Canel ប្រធានរដ្ឋគុយបា ។

ពេលជួបសន្ទនាជាមួយលោក Macky Sall ប្រធានាធិបតីសេណេហ្គាល់ លោក Xi Jinping បានលើកឡើងថា សេណេហ្គាល់ជាដៃគូសហប្រតិបត្តិការដ៏សំខាន់របស់ចិននៅអាហ្វ្រិក ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរ ទំនុកចិត្តខាងនយោបាយរវាងចិននិងសេណេហ្គាល់មានភាពកាន់តែស៊ីជម្រៅឥតឈប់ឈរ កិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យប្រកបដោយផ្លែផ្កា ។

ពេលជួបសន្ទនាជាមួយលោកស្រី Sheikh Hasina នាយករដ្ឋមន្ត្រីបង់ក្លាដែស លោក Xi Jinping បានថ្លែងថា ប្រទេសទាំងពីរចិននិងបង់ក្លាដែសសុទ្ធតែស្ថិតក្នុងដំណាក់កាលគន្លឹះនៃការស្តារនិងអភិវឌ្ឍន៍ប្រទេសខ្លួន ។ ភាគីចិនរីករាយបង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយភាគីបង់ក្លាដែស ធ្វើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានាមានភាពកាន់តែស៊ីជម្រៅ ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងចិននិងបង់ក្លាដែសបោះជំហានថ្មីទៅមុខ ។

ពេលជួបសន្ទនាជាមួយលោក Miguel Diaz-Canel ប្រធានរដ្ឋគុយបា លោក Xi Jinping បានលើកឡើងថា ភាគីចិនរីករាយបង្កើនទំនុកចិត្តខាងនយោបាយទៅវិញទៅមកជាមួយភាគីគុយបាជាបន្តបន្ទាប់ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ធ្វើឱ្យកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រមានភាពជិតស្និទ្ធ ដើម្បីជំរុញឱ្យទំនាក់ទំនងមេត្រីភាពដ៏ពិសេសរវាងប្រទេសទាំងពីរចិននិងគុយបាទទួលបានការអភិវឌ្ឍថ្មីពីមួយថ្ងៃទៅមួយថ្ងៃ ៕

លោកប្រធានរដ្ឋចិន Xi Jinping ជួបសន្ទនាដោយឡែកពីគ្នាជាមួយប្រធានាធិបតីសេណេហ្គាល់ នាយករដ្ឋមន្ត្រីអេត្យូពី នាយករដ្ឋមន្ត្រីបង់ក្លាដែសនិងប្រធានរដ្ឋគុយបា