ឥស្សរជននៃប្រទេសជាច្រើនវាយតម្លៃយ៉ាងសកម្មចំពោះការដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចជំនួបលើកទី ១៥ របស់មេដឹកនាំប្រទេស BRICS ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាហ្វ្រិកខាងត្បូង

2023-08-28 17:06:29
ប្រភព:CRI

ថ្មីៗនេះ ឥស្សរជននៃប្រទេសជាច្រើនបានលើកឡើងថា ការដែលលោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចជំនួបលើកទី ១៥ របស់មេដឹកនាំប្រទេស BRICS ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាហ្វ្រិកខាងត្បូងនិងថ្លែងសុន្ទរកថាសំខាន់មួយចំនួន ដែលចង្អុលបង្ហាញទិសដៅសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS កិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងប្រទេសកំពុងអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកឱ្យឡើងដល់កម្រិតថ្មី ក៏ដូចជាជំរុញបុព្វហេតុអភិវឌ្ឍន៍សកលឱ្យវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដែលបង្ហាញពីទំនួលខុសត្រូវនៃប្រទេសធំដែលមានការទទួលខុសត្រូវ។

ឥស្សរជននៃប្រទេសជាច្រើនបានលើកឡើងថា លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ចាក់ពីការបន្តវេននូវស្មារតី BRICS ដែលបើកទូលាយ បរិយាបន្ន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ផ្តល់ជាផែនការចិនសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS ដែលមិនត្រឹមតែជំរុញដល់លើកកម្ពស់កម្រិតនៃយន្តការសហប្រតិបត្តិការ BRICS ប៉ុណ្ណោះទេ ថែមទាំងនឹងរួបរួមប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយឱ្យដើរតួនាទីកាន់តែធំក្នុងកិច្ចការនយោបាយនិងសេដ្ឋកិច្ចអន្តរជាតិទៀតផង។

ពិសេស គំនិតផ្តួចផ្តើមរបស់លោក Xi Jinping ប្រធានរដ្ឋចិនស្តីពីបង្កើតគំរូភាពសម្រាប់ការជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ គឺជាការណែនាំទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងចិននិងអាហ្វ្រិកក្នុងយុគសម័យថ្មី។ ប្រទេសចិនបានគាំទ្រយ៉ាងស្មោះនិងយ៉ាងសកម្មចំពោះការអភិវឌ្ឍរបស់ប្រទេសអាហ្វ្រិក ដែលបានបង្កើតជាំគំរូលើផ្ទៃអន្តរជាតិ ដែលប្រកបដោយសារសំខាន់សម្រាប់ការជំរុញបុព្វហេតុអភិវឌ្ឍន៍សកល៕

ឥស្សរជននៃប្រទេសជាច្រើនវាយតម្លៃយ៉ាងសកម្មចំពោះការដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចជំនួបលើកទី ១៥ របស់មេដឹកនាំប្រទេស BRICS ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាហ្វ្រិកខាងត្បូង